វៀតណាមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ជូនពលរដ្ឋបានជាង១២២លានដូសហើយ

ចែករំលែក៖

ក្នុងថ្ងៃទី២៩ខែវិច្ឆិកា វៀតណាមចាក់វ៉ាក់សាំងជូនពលរដ្ឋបានរហូតដល់ទៅ២,២លានដូសក្នុងរយៈពេលមួយថ្ងៃ ដែលជាតួលេខយ៉ាងច្រើនបំផុត។ ដូច្នេះមកទល់ពេលនេះវៀតណាមសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង១២២លានដូសហើយ ដោយក្នុងនោះមានអ្នកចាក់មួយដូសជាង៧១លាននាក់ និងអ្នកចាក់បានពីរដូសជាង ៥០លាននាក់ហើយ។ បើទោះបីមានមានពលរដ្ឋចាក់វ៉ាក់សាំងបានច្រើនហើយក្តី ប៉ុន្តែចំនួនអ្នកឆ្លងកូវិដ-១៩នៅក្នុងប្រទេសវៀតណាមបន្តកើនឡើង ខ្ពស់ដដែល។ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃទី៣០ខែវិច្ឆិកា បានប្រកាសថា បានរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន១៣.៩៧២នាក់ក្នុងរយៈពេល២៤ម៉ោង។ ការឆ្លងកូវីដ-១៩ បានរកឃើញនៅ៦២ខេត្តក្រុងទូទាំងប្រទេស។ ជាមួយគ្នានេះក៏មានអ្នកឆ្លងកូវីដ-១៩នាំចូលពីក្រៅប្រទេសចំនួន៦នាក់ដែរ ។ ជាមួយគ្នានេះដែរ ក៏មានអ្នកជំងឺជាង១៤ពាន់នាក់បានជាសះស្បើយពីកូវីដ-១៩ និង ស្លាប់១៩៧នាក់។ ក្នុងពេលនេះដែរវៀតណាមបានបង្កើនការត្រួតពិនិត្យរកកូវីដ-១៩ បំប្លែងថ្មី Omicron នៅតាមអាកាសយានដ្ឋាន។នាយកនៃនាយកដ្ឋានអាកាសចរណ៍វៀតណាម លោក Dinh Viet Thang បានឱ្យដឹងថា អាកាសយានដ្ឋានបានត្រួតពិនិត្យធ្វើតេស្តយ៉ាងល្អិតល្អន់ទៅលើអ្នកដំណើរដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មី Omicron ៕ ដោយសាធី

រូបថត៖TTXVN-VNA.

រូបថត៖Zingnew.vn.

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print