Chelsea នឹងត្រូវជួបប៉ះ Al Jazira, Auckland City ឬ Al Hilal ក្នុងពានរង្វាន់ Club World Cup

ចែករំលែក៖

ក្រុមជើងឯកទ្វីបអឺរ៉ុប Chelsea នឹងត្រូវជួបជាមួយជើងឯក UAE Pro League ក្រុម Al Jazira, Auckland City FC របស់នូវែលសេឡង់ ឬប៉ះក្រុមជើងឯកទ្វីបអាស៊ី AFC Champions League ក្រុម Al Hilal ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA Club World Cup នៅឆ្នាំក្រោយបន្ទាប់ពីការចាប់ឆ្នោតកាលពីថ្ងៃអង្គារ។

នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផ្សេងទៀតម្ចាស់ជើងឯក Copa Libertadores ក្រុម Palmeiras នឹងត្រូវប្រឈមមុខនឹងអ្នកឈ្នះនៃការប្រកួតរវាងក្រុមជើងឯកទ្វីបអាហ្រ្វិក Al Ahly និងក្រុម Monterrey ម្ចាស់ជើងឯក CONCACAF Champions League។ ការប្រកួតនឹងធ្វើឡើងនៅចន្លោះថ្ងៃទី៣ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំក្រោយ។

កាលពីឆ្នាំមុន FIFA បានជ្រើសរើសប្រទេសជប៉ុនដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតរបស់ក្លិបចំនួន៧បន្ទាប់ពីព្រឹត្តិការណ៍ដែលបានពង្រីកចំនួន២៤ក្រុមដែលត្រូវបានកំណត់ដំបូងសម្រាប់ប្រទេសចិនក្នុងខែមិថុនា ឆ្នាំ២០២១ ត្រូវបានពន្យារពេលដោយសារជំងឺរាតត្បាត COVID-19 ។

ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសជប៉ុនបានជំរុញឱ្យប្រទេសនេះដកខ្លួនចេញពីធ្វើជាម្ចាស់ផ្ទះ។ ស្ថាប័នបាល់ទាត់ពិភពលោកក៏បានផ្លាស់ប្តូរព្រឹត្តិការណ៍នេះទៅប្រទេសអារ៉ាប់រួម ដែលបានរៀបចំការប្រកួតក្នុងឆ្នាំ២០០៩, ២០១០, ២០១៧និង២០១៨។

ព្រឹត្តិការណ៍ដណ្តើមពានរង្វាន់ FIFA Club World Cup ប្រចាំឆ្នាំនាំត្រូវបានជ្រើសរើសក្រុមដែលជាជើងឯកមកពីសហព័ន្ធបាល់ទាត់ពិភពលោកចំនួន៦ បូករួមទាំងម្ចាស់ជើងឯកលីករបស់ប្រទេសម្ចាស់ផ្ទះផងដែរ។ ការប្រកួតជុំដំបូងគឺក្រុម Al Jazira ប៉ះក្រុម Auckland City FC ខណៈការប្រកួតជុំទី២មាន២ប្រកួតគឺក្រុម Al Ahly ប៉ះ Monterrey និងក្រុម Al Hilal ប៉ះ Al Jazira ឬ Auckland City FC។ ចំណែកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺក្រុម Palmeiras ប៉ះក្រុម Al Ahly ឬ Monterrey និងក្រុម Al Hilal ឬក្រុម Al Jazira ឬក្រុម  Auckland City FC ត្រូវប៉ះក្រុមតោខៀវ Chelsea ៕ (រូបភាព ៖ Reuters)ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print