ក្រុមជើងឯកទ្វីបអឺរ៉ុប Chelsea នឹងត្រូវជួបជាមួយជើងឯក UAE Pro League ក្រុម Al Jazira, Auckland City FC របស់នូវែលសេឡង់ ឬប៉ះក្រុមជើងឯកទ្វីបអាស៊ី AFC Champions League ក្រុម Al Hilal ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA Club World Cup នៅឆ្នាំក្រោយបន្ទាប់ពីការចាប់ឆ្នោតកាលពីថ្ងៃអង្គារ។
នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផ្សេងទៀតម្ចាស់ជើងឯក Copa Libertadores ក្រុម Palmeiras នឹងត្រូវប្រឈមមុខនឹងអ្នកឈ្នះនៃការប្រកួតរវាងក្រុមជើងឯកទ្វីបអាហ្រ្វិក Al Ahly និងក្រុម Monterrey ម្ចាស់ជើងឯក CONCACAF Champions League។ ការប្រកួតនឹងធ្វើឡើងនៅចន្លោះថ្ងៃទី៣ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំក្រោយ។
កាលពីឆ្នាំមុន FIFA បានជ្រើសរើសប្រទេសជប៉ុនដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតរបស់ក្លិបចំនួន៧បន្ទាប់ពីព្រឹត្តិការណ៍ដែលបានពង្រីកចំនួន២៤ក្រុមដែលត្រូវបានកំណត់ដំបូងសម្រាប់ប្រទេសចិនក្នុងខែមិថុនា ឆ្នាំ២០២១ ត្រូវបានពន្យារពេលដោយសារជំងឺរាតត្បាត COVID-19 ។
ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសជប៉ុនបានជំរុញឱ្យប្រទេសនេះដកខ្លួនចេញពីធ្វើជាម្ចាស់ផ្ទះ។ ស្ថាប័នបាល់ទាត់ពិភពលោកក៏បានផ្លាស់ប្តូរព្រឹត្តិការណ៍នេះទៅប្រទេសអារ៉ាប់រួម ដែលបានរៀបចំការប្រកួតក្នុងឆ្នាំ២០០៩, ២០១០, ២០១៧និង២០១៨។
ព្រឹត្តិការណ៍ដណ្តើមពានរង្វាន់ FIFA Club World Cup ប្រចាំឆ្នាំនាំត្រូវបានជ្រើសរើសក្រុមដែលជាជើងឯកមកពីសហព័ន្ធបាល់ទាត់ពិភពលោកចំនួន៦ បូករួមទាំងម្ចាស់ជើងឯកលីករបស់ប្រទេសម្ចាស់ផ្ទះផងដែរ។ ការប្រកួតជុំដំបូងគឺក្រុម Al Jazira ប៉ះក្រុម Auckland City FC ខណៈការប្រកួតជុំទី២មាន២ប្រកួតគឺក្រុម Al Ahly ប៉ះ Monterrey និងក្រុម Al Hilal ប៉ះ Al Jazira ឬ Auckland City FC។ ចំណែកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺក្រុម Palmeiras ប៉ះក្រុម Al Ahly ឬ Monterrey និងក្រុម Al Hilal ឬក្រុម Al Jazira ឬក្រុម Auckland City FC ត្រូវប៉ះក្រុមតោខៀវ Chelsea ៕ (រូបភាព ៖ Reuters)ដោយ៖ភារៈ