ភ្នំពេញ : សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិតជាហត់នឿយនឹងការងារដ៏មមាញឹក ក្នុងការដឹកនាំប្រទេស និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃទៀតលើពិភពលោក ស្ទើរតែគ្មានពេលវេលាក្នុងការទទួលទានដំណេក និងទទួលទានអាហារ ដើម្បីប្រទេសជាតិ និងប្រជាជនកម្ពុជា គឺ សម្ដេចបានចំណាយពេលវេលាច្រើននឹងការងារ គួរគោរព ស្រឡាញ់ ពេញបេះដូងសម្រាប់ជនរួមជាតិ ។
សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា, ថ្ងៃនេះបាយថ្ងៃត្រង់នៅការិយាល័យ ការងារនៅវិមានសន្តិភាព។
មូលហេតុដោយជាប់រវល់ការងារមិនអាចត្រឡប់ទៅផ្ទះវិញបាន។
សម្តេចតេជោ ត្រូវជួបប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុនតាមវីដេអូ បន្ទាប់មកជួបរដ្ឋមន្ត្រីក្រសួងការបរទេស
ឥណ្ឌូនេសុីដោយផ្ទាល់និងបន្តទៅទៀតគឺចេញដំណើរតាមរថយន្តទៅខេត្តព្រះសីហនុ។
ពេលនេះកំពុងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុដើម្បីសម្ភោធដាក់ឱយប្រើប្រាស់សមិទ្ធិផលជាច្រើនដែលយើងបានកសាងឡើង។ដូចនេះមានតែបាយនៅកន្លែងធ្វើការចំណេញពេលជាង។
សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា, ដឹកនាំប្រទេសគឺរវល់បែបនេះហើយ ពេលខ្លះរកពេលទទួលទានបាយមិនបានផង៕