អស្ចារ្យណាស់! ឈុតតំណាងជាតិ Miss Grand Cambodiaឆ្នាំនេះធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់

ចែករំលែក៖

ក្រុងបាងកក៖ ឈុតតំណាងជាតិកម្ពុជា ដែលត្រូវបានលើកយកទៅបង្ហាញនៅលើឆាកអន្តរជាតិ Miss Grand International 2021 ដោយកញ្ញា ប៉ូគីមថេងសុទ្ធធីតា បានធ្វើឲ្យទស្សនិកជន និងក្រុមអ្នកគាំទ្រវិស័យកញ្ញាឯករំភើបនឹងកោតឹសរសើរមិនដាច់ពីមាត់។ កោតសរសើរក៏ព្រោះតែ ឈុតដ៏ស្រស់ស្អាតនេះពិតជានាំមកនូវមោទកភាពសម្រាប់ជាតិ និងពិតជាស្រស់ស្អាតសាកសមទៅនឹងរូបរាង និងការរចនាបានយ៉ាងផ្ចិតផ្ចឹងចែងចាំងនៅលើឆាកតែម្តង។
ឈុតនេះមានឈ្មោះថា ក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌ ពាក់លើខ្លួនរបស់បវរកញ្ញា សុតធីតា ដែលនឹងត្រូវប្រកួតនៅលើឆាកអន្តជាតិក្នុងកម្មវិធី Miss Grand International ២០២១ ។ ពេលដែល បវរកញ្ញា គ្រងឈុតនេះឡើងពិតជាអស្ចារ្យនិងទាក់ទាញខ្លាំងណាស់ ដែលមានជារូបគំនូរ ដែលបានបង្ហាញនូវភាពលេចធ្លោនៃព្យញ្ជនៈខ្មែរ អមជាមួយតួលេខខ្មែរពីលេខសូន្យដល់ប្រាំបួន រំលេចជាមួយត្បូងភ្លឺចែងចាំងពេញមួយតួខ្លួន។បន្ថែមពីលើភាពស្រស់ស្អាតនេះអ្នកច្នៃម៉ូតក៏បានច្របាច់បញ្ជូលជាមួយឆ្នេរខ្សាច់សស្អាតរបស់កម្ពុជា ផងដែរ។ ឈុតមួយនេះក៏បានបង្កប់ដោយអត្តសញ្ញាជាតិខ្មែរ រួមមានទាំងរូបភាពប្រសាទអង្គរវត្តអក្សរ និងលេខខ្មែរ រយមទាំងទង់ជាតិ និងយ័ន្តរបស់បុព្វបុរសខ្មែរដែលបានបង្សល់ទុក និងធ្វើឲ្យគេរំភើបចិត្តខ្លាំងក្រោយពីការប្រកាសបញ្ជាក់ជាភាសាអង់គ្លេសថាប្រាសាទអង្គវត្តគឺជាប្រសាទដ៏ល្បីល្បាញ និងជាកម្មសិទ្ធិរបស់កម្ពុជានោះ។ កាន់តែធ្វើឲ្យគេពេញចិត្តគឺក្រោយពី កញ្ញាឯកពីកម្ពុជាបានបង្ហាញនៅលើឆាកប្រកួតដ៏សម្បើមនេះប្រកបដោយភាពជឿជាក់ខ្លាំង អមដោយទាំងការសម្តែងទឹកមុខម៉ឺងម៉ាត់ ញញឹមស្រស់ទៅកាន់អ្នកទស្សនាទូទាំងពិភពលោក។ អបអរសាទរប៉ូ គីមថេងសុទ្ធធីតា ដែលធ្វើបានយ៉ាងល្អសម្រាប់រាត្រីនេះ។
ក្រោយពីកម្មវិធីប្រកួតឈុតតំណាងជាតិ ថ្ងៃទី ៣០ ខែវិច្ឆិកានេះគឺនៅ ថ្ងៃទី ២ ខែធ្នូជាកម្មវិធីនៃ ការប្រកួតបឋមនិងថ្ងៃទី ៣ ខែធ្នូគឺជា ការហាត់សមមុនថ្ងៃប្រកួតផ្តាច់ព្រ័តដែលធ្វើឡើងនៅថ្ងៃទីថ្ងៃទី ៤ ខែធ្នូឆ្នាំ ២០២១នេះ ៕


ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print