ក្រសួង​សាធារណការ​ ផ្ញេីសារលិខិតជូនពរ សម្ដេចចក្រី​ ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន​ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា នៃខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាកំណើត “រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា”

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅរសៀល​ថ្ងៃ​ពុធ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ បានផ្ញេីសារលិខិតជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយសគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា។

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា នៃខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាកំណើត “រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាក្រសួងសាធារណការ និងដឹកជញ្ជូន សូមសម្តែងនូវអំណរសាទរ ក្នុងមនោសញ្ចេតនាគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្ដេច ដែលបានយកអស់កម្លាំងកាយចិត្ត បញ្ញាញាណ ភ្លឺថ្លា ឈ្លាសវៃក្នុងបេសកកម្មបម្រើជាតិ សាសនា ព្រះមហាក្សត្រ ឆ្ពោះទៅរកការអភិវឌ្ឍ និងរីកចម្រើនគួរឱ្យមោទនភាពបំផុត។

រយៈពេលជាង ៤ទស្សវត្សកន្លងមកនេះ ក្នុងវីរភាពដ៏អស្ចារ្យរបស់សម្ដេច ដែលបានបូជាកម្លាំងកាយ បញ្ញាញាណ ភ្លឺថ្លា ឈ្លាសវៃ រួមចំណែកធ្វើឱ្យកម្ពុជាទទួលបានការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ មានស្ថិរភាព សន្តិភាព ឯកភាពជាតិ រឹងមាំ រហូតធ្វើឱ្យមាតុភូមិអង្គរនៃយើង បោះជំហានលើមាគ៌ាអភិវឌ្ឍន៍ គួរជាទីមោទនៈ ដែលយើងខ្ញុំទាំងអស់គ្នាចងចាំជាប់ ជានិច្ចក្នុងក្រអៅបេះដូងនូវគុណូបការៈដ៏ថ្លៃថ្លានេះ ព្រមទាំងសូមប្តេជ្ញាចិត្តរួមគ្នាថែរក្សា ការពារសមិទ្ធផលរបស់សង្គមជាតិ និងមរតកដ៏មានតម្លៃឧត្តុងឧត្តមរបស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជានេះ។

យើងខ្ញុំទាំងអស់គ្នាពិតជាមានមោទនភាពជាទីបំផុត និងសូមយកឱកាសដ៏មហាថ្លៃថ្លានេះ ប្រសិទ្ធពរបវរមហាប្រសើរ ជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវស្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមសម្ដេច សមប្រកបដោយសុភមង្គល វិបុលសុខគ្រប់ប្រការ និងពុទ្ធពរទាំងឡាយ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ ដើម្បីបន្តរួមចំណែកអភិវឌ្ឍមាតុភូមិកម្ពុជា ឆ្ពោះទៅរកវឌ្ឍនភាព សុខសន្តិភាព និងរីកចម្រើនគ្រប់វិស័យ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print