វិបត្តិស្នេហាត្រីកោណ!ខឹងចិត្តនឹងអតីតសង្សារបែកចិត្ត បបួលមិត្តភក្តិទៅសងសឹក តែកាប់មនុស្សច្រឡំ សមត្ថកិច្ចឃាត់ខ្លួន​បាន ៤ នាក់

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖    កម្លាំង​ផ្នែក​ជំនាញនគរបាលព្រហ្មទណ្ឌក្រុងបាត់ដំបង នៅ​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ បានស្រាវជ្រាវ និង​កំណត់​មុខសញ្ញាឈានដល់ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន ៤ នាក់ក្នុងករណី​ឃាតកម្ម គិតទុក​ជាមុន។
មន្រ្តីនគរបាលព្រហ្មទណ្ឌ ក្រុងបាត់ដំបងបានឲ្យដឹងថា ជនសង្ស័យ៤នាក់ដែលឃាត់ខ្លួនមាន១- ឈ្មោះ វ៉ែ​ង សុវណ្ណ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មាន​លំនៅ នៅ​ភូមិ​ស្វាយជ្រំ ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ​២- ឈ្មោះ ដួង ចិន្តា ភេទ​ស្រី អាយុ ៣៣​ឆ្នាំ ស្នាក់នៅ​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូ​ចារ ក្រុង​បបាត់ដំបង៣-ឈ្មោះ ហ៊ុន បូរី ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មាន​លំនៅ នៅ​ភូមិ​ព្រែក​ក្រូច ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ និង​៤ ឈ្មោះ ហូ​វ សុជាតិ ភេទ​ស្រី អាយុ ២៦​ឆ្នាំ មាន​លំនៅ នៅ​ស្រុក​ឯក​ភ្នំ​។​

​ចំណែកឯ​ជនរងគ្រោះ​របួសធ្ងន់​ធ្ង​រ មានឈ្មោះ សំ វិ​តុល ភេទ​ប្រុស អាយុ ២៨​ឆ្នាំ រស់នៅ ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​
ប្រភពដដែលបានឲ្យដឹងទៀតថា
កាលពីជាងមួយសប្តាហ៍មុន ស្ត្រី​ឈ្មោះ ដួង ចិន្តា បាន​ឲ្យ​ជនដៃដល់ ទៅ​កាប់​ជនរងគ្រោះ ជា​អតីត​សង្សារ ដើម្បី​ជាការ​ព្រមាន​។ លុះ​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រុម​ជនដៃដល់ បាននាំគ្នា ទៅ​កាប់​ជនរងគ្រោះ ក្បែរ​ផ្ទះជួល ស្ថិតក្នុង​ក្រុមទី​១៧ ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង បណ្តាល​ឲ្យ​ជនរងគ្រោះរបួស​ធ្ងន់ធ្ងរ ប៉ុន្តែ​ករណី​ឃាតកម្ម គិតទុក​ជាមុន​នេះ មិនបាន​កាប់​ចំលើ​មុខសញ្ញា ដែល​ពួកខ្លួនប៉ុនប៉ង​ឡើយ គឺ​កាប់​ខុស​មនុស្ស ប៉ះចំ​លើ​មិត្តភក្តិ​ម្នាក់ទៀត​ឯណោះវិញ។​
យ៉ាងណាក្នុងករណីនេះ កម្លាំង​អន្តរាគមន៍​ក្រុង​បាត់ដំបង បាន​កសាង​សំណុំរឿង និង​បញ្ជូន​ខ្លួន ក្រុម​ជនសង្ស័យទាំងអស់រួមនឹងវត្ថុតាង ទៅកាន់​កា​រិ​យា​ល័យជំនាញ ដើម្បី​អនុវត្ត​តាម​ននីតិវិធី ៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print