អំពីការប្រកាសរបស់សម្តេចតេជោ គាំទ្រកូន ប្រុសច្បងជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ជំនាន់ ក្រោយ ធ្វើអោយផ្អើលពេញពិភពលោក!

ចែករំលែក៖

ភ្នំពេញ៖ ថ្លែងក្នុងពិធីសម្ពោធគម្រោងហេដ្ឋារចនា សម្ព័ន្ធនៅខេត្តព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងគាំទ្រ ដល់កូនប្រុសច្បងរបស់សម្តេចគឺលោក ហ៊ុន ម៉ាណែត ដើម្បីប្រជែងយកអាសនៈជានាយករដ្ឋមន្ត្រីដោយការបោះឆ្នេះសម្រាប់ពេលអនាគត។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន ថ្លែងថា៖ «ហ៊ុន ម៉ាណែត ជាបេក្ខជនមា្នក់ក្នុង ចំណោមបេក្ខភាពនាយករដ្ឋមន្ត្រី ហើយទទួល បានការគាំទ្រពីឪពុក»។ ក្រោយការប្រកាសនេះ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបាននិងកំពុងផ្សព្វផ្សាយព័ត៌មានយ៉ាងទូលំទូលាយពេញ ពិភពលោកដោយសារព័ត៌មានជាច្រើនបាន រៀបរាប់ពីបំណងរបស់នាយករដ្ឋមន្ត្រីកម្ពុជាចង់ ផ្តល់កៅអីដល់កូនប្រុសរបស់សម្ដេច។ ដោយឡែកនៅប្រទេសកម្ពុជា មានថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ គាំទ្រប្រសាសន៍សម្តេចតេជោ ពេញទំហឹងតែម្តង។

សារព័ត៌មានល្បីៗលើពិភពលោកដែលបានចុះ ផ្សាយនោះរួមមានដូចជាសារព័ត៌មាន Reuters, Aljazeera, The Australian, Malay Mail, Bangkok Post,, Vice, Channel New Asia, France24, News Fusion and Straits Time សុទ្ធតែបានចែករំលែកការប្រកាស។សារព័ត៌មាន ស៊ីនហួរបស់ចិន និងកាសែត Indian Times របស់ឥណ្ឌា ក៏ដូចជាវៀតណាម VN Express និងសារព័ត៌មានល្បីៗអន្តរជាតិជាច្រើនទៀត សុទ្ធតែបានចុះផ្សាយអំពីព័ត៌មានទាន់ហេតុការណ៍ នេះ។

សារព័ត៌មានទាំងនោះបានលើកថាកូនប្រុសរបស់ សម្តេចតេជោ ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត មានអាយុ៤៤ឆ្នាំ ជាអគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងទ័ពជើងគោក នឹងក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោត ដោយសារកម្ពុជាជាប្រទេសប្រជាធិបតេយ្យ។

ការបោះឆ្នោតសកលដើម្បីជ្រើសរើសនាយករដ្ឋ មន្ត្រីនៅកម្ពុជាសម្រាប់អាណត្តិក្រោយត្រូវបានគេ រំពឹងថានឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៣ខាងមុខ ប៉ុន្ត សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ ធ្ងន់ថាការស្នងតំណែងរបស់លោក ហ៊ុន មាំណែត អាចនឹងមិនទាន់ធ្វើឡើងនៅឆ្នាំ២០២៣នោះ ប៉ុន្តែ អាចធ្វើឡើងពេលអនាគត។ សម្តេចតេជោ ហ៊ុនសែន បាន បន្ថែមទៀតថា សម្ដេចបានចិញ្ចឹមកូនប្រុសរបស់ សម្តេចបានល្អ ដោយជូនពរឲ្យលោកក្លាយជាអ្នក ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបន្តទៀតព្រោះលោក ហ៊ុន ម៉ាណែត ស័ក្តិសមជាតំណាងប្រជាពលរដ្ឋ ខ្មែរជំនាន់ក្រោយ។

លោក ហ៊ុន ម៉ាណែត គឺជាកូនប្រុសច្បងរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយគាត់គឺជា ជនជាតិខ្មែរដំបូងគេដែលបានបញ្ចប់ការ សិក្សាពីបណ្ឌិតសភាយោធា West Point នៅ សហរដ្ឋអាមេរិក។ លោកក៏ជាបណ្ឌិតផ្នែក សេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Bristol ក្នុង ចក្រភពអង់គ្លេសផងដែរ។
មានសារជាច្រើន , សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសគាំទ្រ លោក ហ៊ុន​ ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

លោក ហ៊ុន ម៉ាណែត គឺជាឥស្សរជនវ័យក្មេង ជាថ្នាក់ដឹកនាំយុវជន និងជាបញ្ញវន្តខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញទៅដោយសមត្ថភាព ទេពកោសល្យ និងភាពជាអ្នកដឹកនាំដ៏ល្អប្រសើរ ព្រមទាំងមានគុណធម៌ សុជីវធម៌ និងសីលធម៌ដ៏ល្អ ដែលតែងតែទទួលបានការកោតសរសើរ ការគោរពស្រឡាញ់ពីមន្រី្ត រាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទៅ ហើយបាន​ និងកំពុងចូលរួមចំណែកដឹកនាំ និងចូលរួមយ៉ាងសកម្មក្នុងបេសកកម្មដើម្បីបុព្វហេតុ ជាតិ មាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print