មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង យកគ្រឿងចក្រកៀរសម្រួលផ្លូវងាយស្រួលដល់បងប្អូនឆ្លងកាត់ក្នុងឃុំបុសមន ស្រុករំដួល 

ចែករំលែក៖

ខេត្តស្វាយរៀង៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បាននាំយកគ្រឿងចក្រ មកធ្វើការកៀរសម្រួលផ្លូវ ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរដឹកទំនិញកសិករផលផ្សេងៗឆ្លងកាត់ក្នុងឃុំបុសមន ស្រុករំដួល ។

យោងតាម លោកនួនលីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង
បានអោយដឹងថា យោងតាមការចង្អុលបង្ហាញរបស់ លោកម៉ែនវិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ក្រោយពេលរដូវភ្លៀងធ្លាក់បានបញ្ចប់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បាននាំយកគ្រឿងចក្រធ្វើការកៀរសម្រួលផ្លូវ។

លោកបន្តថា ដោយនៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ អ្នកបើកគ្រឿងចក្រធ្វើការកៀរសម្រួលផ្លូវ ខេត្តលេខ៣១ និង៣៤ គឺមានប្រវែងសរុប ១០.១៥០ម៉ែត្រ ទទឹង ៨ម៉ែត្រជាផ្លូវក្រាលដីល្បាយថ្ម បែកចេញពីផ្លូវជាតិលេខ១៣ ត្រង់កែងសង្កែ (គ.ម១៦+០០០) រហូតដល់ព្រំដែនវៀតណាម ត្រង់់គ.ម១០+១៥០។

ការកៀរសម្រួលផ្លូវ នេះគឺស្ថិតក្នុងភូមិវាល ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ដើម្បីសម្រួលចរាចរទៅមករបស់រថយន្តដឹកទំនិញ រថយន្តដឹកកកម្មកររោងចក្រ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងមន្ត្រីរាជការដែលធ្វើដំណើរតាមដងផ្លូវនេះ ផងដែរ។

បងប្អូនប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្សមានចិត្តសប្បាយរីករាយនិងសាទរយ៉ាងខ្លាំងដល់លោកអភិបាលខេត្តស្វាយរៀងដែលបានគិតគូរពីទុក្ខលំបាករបស់ពួកគាត់ក្នុងការធ្វើដំណើរ ឆ្លងកាត់នឹងដឹកទំនិញផ្សេងៗ នៅផ្លូវនេះ ព្រោះខែនេះជារដូវវស្សារមានភ្លៀងធ្លាក់មានសភាពរអឹលពិបាកខ្លាំងណាស់៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print