ភ្នំពេញ : ថ្នាក់ដឹកនាំ បុគ្គលិក ភ្នាក់ងារ សហការី គ្រប់ផ្នែក នៃមជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” គេហទំព័រ”នគរដ្រេហ្គន” សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។
ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាឥស្សរជនវ័យក្មេង ជាថ្នាក់ដឹកនាំយុវជន និងជាបញ្ញវន្តខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញទៅដោយសមត្ថភាព ទេពកោសល្យ និងភាពជាអ្នកដឹកនាំដ៏ល្អប្រសើរ ព្រមទាំងមានគុណធម៌ សុជីវធម៌ និងសីលធម៌ដ៏ល្អ ដែលតែងតែទទួលបានការកោតសរសើរ ការគោរពស្រឡាញ់ពីមន្រី្ត រាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទៅ ហើយបាន និងកំពុងចូលរួមចំណែកដឹកនាំ និងចូលរួមយ៉ាងសកម្មក្នុងបេសកកម្មដើម្បីបុព្វហេតុ ជាតិ មាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា។
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ បុគ្គលិក ភ្នាក់ងារ សហការី គ្រប់ផ្នែក នៃមជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” គេហទំព័រ”នគរដ្រេហ្គន” មានជំនឿយ៉ាងមុតមាំថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលស័ក្តិសមជាអនាគតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំ លើកកម្ពស់កិត្យានុភាពជាតិ ការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី សន្តិភាព សន្ដិសុខ ស្ថិរភាពសង្គម និងជំរុញការអភិវឌ្ឍជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ដើម្បីសេចក្ដីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជាគ្រប់ៗរូបនាពេលអនាគត៕