លទ្ធផលនៃកិច្ចប្រជុំលើកទី៣របស់គណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីនស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី (3rd JCBC) នៅថ្ងៃទី ០១-០២ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ពីលទ្ធផលនៃកិច្ចប្រជុំលើកទី៣របស់គណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី (3rd JCBC) នៅថ្ងៃទី ០១-០២ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក តែវដូរ៉ូ ឡក់ស៊ីន ជេអរ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន បានអញ្ជើញធ្វើ ជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៣របស់គណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីនស្តីពីកិច្ចសហប្រតិ បត្តិការទ្វេភាគី (3′d JCBC) នៅថ្ងៃទី ០១-០២ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

នៅក្នុងកិច្ចប្រជុំលើកទី៣របស់គណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីនស្ដីពីកិច្ចសហប្រតិបត្តិការ ទ្វេភាគី ភាគីទាំងពីរបានធ្វើការពិភាក្សាស៊ីជម្រៅ លើបញ្ហាដែលជាផលប្រយោជន៍រួម និងបានពិនិត្យ រិះរកសក្តានុពលនានា ដើម្បីពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការល្អដែលមាន ស្រាប់ ក្នុងវិស័យនយោបាយ-សន្តិសុខ ការពារជាតិ ពាណិជ្ជកម្ម និងវិនិយោគ កសិកម្មនិងកសិធុរកិច្ច ទេសចរណ៍ ការតភ្ជាប់ផ្លូវអាកាស វប្បធម៌ ការងារ ការអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈ វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ សុខាភិបាល និងបរិស្ថាន។

ក្នុងកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ និងសន្តិសុខ កម្ពុជា និងហ្វីលីពីនបានទទួលស្គាល់ អំពីសារសំខាន់នៃការរក្សានូវការប្រាស្រ័យទាក់ទងគ្នាយ៉ាងសកម្ម រវាងមន្ត្រីជាន់ខ្ពស់យោធា និង មន្ត្រីជាន់ខ្ពស់នគរបាល តាមរយៈវេទិកាទ្វេភាគី និងពហុភាគី ដោយធ្វើការចែករំលែក និងផ្លាស់ប្តូរ ព័ត៌មាន និងឧត្តមានុវត្តន៍រវាងប្រទេសទាំងពីរ។ ទន្ទឹមនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការ ពង្រឹងការអនុវត្តច្បាប់ក្នុងការឆ្លើយតបទៅនឹងការកើនឡើងនៃបញ្ហាប្រឈមនានាក្នុងតំបន់ ដូចជា ភេរវកម្ម ការជួញដូរគ្រឿងញៀននិងការជួញដូរមនុស្ស ការរត់ពន្ធអាវុធ ការលាងលុយកខ្វក់ ចោរសមុទ ឧក្រិដ្ឋកម្មបច្ចេកវិទ្យា ការក្លែងបន្លំអត្តសញ្ញាណ និងការជួញដូរសត្វព្រៃខុសច្បាប់។

ដោយកត់សម្គាល់ឃើញអំពីសក្តានុពល និងកាលានុវត្តភាពដ៏ធំធេងនៃកិច្ចសហប្រតិបត្តិកា សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ គណៈកម្មការចម្រុះបានប្ដេជ្ញាជំរុញបន្ថែមទៀតនូវពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី តាមរយៈការរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មបន្ថែមរួមមាន៖ ពិព័រណ៍ពាណិជ្ជជាដើម៕

ដោយ៖សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print