ឈាមស្រែកស្បែកហៅ !! គរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បំបែកសុំណុំរឿង ឃាត់ខ្លួនបុរសសម្លាប់ប្រពន្ធនៅក្រុងសៀមរាប រត់គេចខ្លួនមកភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដែលជាប្ដីបានអារក សម្លាប់ប្រពន្ធ នៅក្រុងសៀមរាបរួចរត់គេចខ្លួនមកភ្នំពេញ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយកម្លាំងនគរបាលខេត្តសៀមរាប កម្លាំងនគរបាលខេត្តកណ្ដាល ឃាត់ខ្លួនបានសម្រេចនៅវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចរង្វង់មូលព្រះនរាយណ៍ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ប្រតិបត្តិការឃាត់ខ្លួននេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ក្រោយកើតហេតុ។ ដោយបានបទបញ្ជារពីថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទ័ណ្ឌ បានដឹកនាំ សហការជាមួយកម្លាំងនគរបាលខេត្តសៀមរាប នគរបាលខេត្តកម្លាំងកណ្ដាល ចុះប្រតិបត្តិការឃាត់ខ្លួនបានភ្លាមៗផងដែរ។

ជនសង្ស័យជា ប្តី ឈ្មោះ ធួ ក ឈា ត អាយុ ៤៣ ឆ្នាំ មានមុខ របរ រត់ម៉ូតូកង់បី។ ចំណែកប្រពន្ធដែលស្លាប់មានឈ្មោះ សូ ច ន្ធី ភេទ ស្រី អាយអាយុប្រហែល៤០ឆ្នាំ។

នេះបើយោងតាមប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក មុំចេក ប្រធានការិយាល័យរដ្ឋបាលសរុបនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួង បានឲ្យដឹងថា ជនសង្ស័យបានសារភាពផងដែរ ថាហេតុការណ៍នេះកើតឡើងដោយសារតែរឿងប្រច័ណ្ឌ។

ក្រោយប្រតិបត្តិការកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងបានប្រគល់ជនសង្ស័យទៅឲ្យកម្លាំងនគរបាលខេត្តសៀមរាបដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង១រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ មានករណីឃាតកម្ម ប្តី អារកសម្លាប់ប្រពន្ធ ខ្លួនឯងសង្ស័យជាករណី ភ្លេីង ប្រច័ណ្ឌ ស្ថិតនៅក្បែរផ្សារដើមក្រឡាញ់ ភូមិទក្សិណខាងត្បូងសង្កាត់គោកចក ក្រុងសៀមរាប៕ ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print