អង្គការ Life ប្រទេសបារាំងសហការជាមួយអង្គការ CMDF ប្រគល់អណ្តូងស្នប់៥ និងចែកអំណោយជូនគ្រួសារ ក្រីក្រ៧០គ្រួសារនៅត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ អង្គការ LIFE នៃប្រទេសបារាំងសហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានចូលរួមផ្ដល់អណ្តូងទឹកស្អាត ប្រភេទស្នប់ចំនួន ៥ ប្រភេទ Indian Mark និងចែកអំណោយមនុស្សធម៌ ជូនពលរដ្ឋក្រីក្រ ចំនួន៧០គ្រួសារ នៅសហគមន៍ឃំុគរ និង ឃុំថ្មពេជ្រ ខេត្តត្បូងឃ្មំុ ដែលអណ្តូងទឹកនីមួយៗ ចំណាយថវិកាអស់១២០០ដុល្លារអាមេរិក សរុបស្មើនឹង៦០០០ដុលារ។

ពិធីប្រគល់អណ្ដូងទឹកស្អាត និងចែកអំណោយនេះមានការចូលរួមពីលោក អូស្មាន ហាស្សាន់ ប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា  និងលោក Ali Tuati  នាយកប្រតិបត្តិអង្គការ LIFE កាលពីថ្ងៃទី១០ មេសា ឆ្នាំ២០១៦។

លោក Ali Tuati នាយកប្រតិបត្តិអង្គការ LIFE បានបញ្ជាក់ថា៖ តាមស្ថានភាពជាក់ស្តែង LIFE  នឹងបន្តពិនិត្យលទ្ធភាពលើវិស័យចាំបាច់នានានៅតាមជនបទនៃខេត្តក្រុងនានា ដើម្បីចូលរួមលប់បំបាត់ភាពក្រក្រជាបន្ត បន្ទាប់ស្របតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជំនួសមុខអោយសប្បុរសជននៅប្រទេសបារាំង យើងខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអង្គការដៃគូក្នុងស្រុក គឺអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដែលមានលោក អូស្មាន ហាស្សាន់ រដ្ឋ មន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រីជាប្រធានអង្គការ និងលោក ហ្សាការីយ៉ាអាដាម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រិ ជាអនុប្រធានអង្គការ ដែលបានជួយសម្រួលជ្រោមជ្រែងក្នុងសកម្មភាពមនុស្សធម៌បានដំណើរការរលូន និងមានប្រសិទ្ធភាពខ្ពស់។ អំណោយ ដែលអង្គការ LIFE នាំយកមកចែកជូន ប្រជាពលរដ្ឋ ៧០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន កញ្ចប់គ្រឿងទេស៩មុខ ស្មើនឹងថវិកា៣០ដុល្លារ ២៩កាក់ សរុបថវិកាកញ្ចប់អំណោយស្មើនឹង ២១២០ ដុលារ ។

ក្រោយពីដំណើរ ប្រគល់អណ្ដូងទឹក និងចែកអំណោយរួចមក លោកអូស្មាន ហាស្សាន់ និង លោក Ali TUati Tarek  ប្រធានអង្គការ LIFE ក៍បានជូបពិភាក្សាការងារ គ្នា ដើម្បីបន្ដកិច្ចសហប្រតិបត្ដការ រវាងអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងអង្គការ Life បារាំង ឲ្យកានតែជិតស្និត ជាមួយគ្នាបន្ថែមទៀត ក្នុងគោលបំណង បង្កើនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅសហគមន៍ ក្នុងឃុំគរ និងឃុំ ថ្មរពេជ្រ ខេត្ដត្បូងឃ្មុំ ។ ដែលពិធីនេះបានប្រព្រឹត្ដទៅនៅស្នាក់ការ កណ្ដាលភ្នំពេញ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ក្នុងនាមជំនួសមុខរាជរដ្ឋាភិបាលលោក សូមអរគុណដល់រដ្ឋាភិបាលបារាំងដែលបានគិតគូដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលកំពុងជួប ការលំបាក និងត្រូវការជំនួយ ពីបណ្ដាដៃគូរបរទេសនានាមកជួយ ដើម្បីលើកដម្កើងជីវភាពគ្រួសារ និងចូលរួមកាត់បន្ថយភាពក្រីក្រ។ លោកក៏បាន ថ្លែងអំណរគុណដល់អង្គការ LIFE ដែលចាប់ផ្តើមជាដៃគូរលើវិស័យមនុស្សធម៌នៅកម្ពុជា ៕

image(1)

image(2)

image

ដោយ៖ សំរិត

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print