កុមារាអាយុ៥ឆ្នាំម្នាក់បានចូលកង់យោងម៉ាស៊ីនកិនស្រូវបោកក្បាលស្លាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ កុមារាអាយុ៥ឆ្នាំម្នាក់បានដើរជិតម៉ាស៊ីនកិនស្រូវ​ ទាក់ដៃអាវឆ្មូលចូលកង់យោង​ម៉ាស៊ីនកិនស្រូវបោកបែកក្បាលនិងបាក់ដៃរស្លាប់​ នៅពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត។​

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី៩​ ខែមេសា​ ឆ្នាំ២០១៦​ ត្រង់ចំរោងម៉ាស៊ីនកិនស្រូវក្បែរផ្ទះ​ ស្ថិតក្នុងភូមិប្រឡាយធំ​ ឃុំវាល​ ស្រុកកណ្ដៀង​ ខេត្តពោធិ៍សាត់។​

ប្រភពព័ត៌មានពីសមត្ថកិច្ចប្រាប់ថា កុមារារងគ្រោះឈ្មោះ​ សុង​ ហួត​ អាយុ៥ឆ្នាំ​ ឪពុកឈ្មោះ​ អ៊ឹង​ វុទ្ធី​ ​អាយុ៣៦ឆ្នាំ និងម្ដាយឈ្មោះ​ តាំង​ ដាវី​ អាយុ៣៤ឆ្នាំ​ រស់នៅភូមិឃុំ​កើតហេតុ។​

ប្រភពបន្តថា តាមការរៀបរាប់ពីឪពុកម្ដាយប្រាប់ថា កូនគាត់បានដើរចូលមកក្បែរកង់យោងម៉ាស៊ីនកិនស្រូវ​ នៅគ្រាដែលពួកគាត់ជាប់រវល់ហើយភ្លេចភ្នែកមួយភ្លែត​ ស្រាប់តែកង់យោងទាក់ដៃរអាវឆ្មូលបោកផ្ទប់បណ្ដាលឲ្យបែកក្បាលនិងបាក់ដៃឆ្វេង​ បណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ​ ប៉ុន្ដែជាអកុសលដោយ់របួសធ្ងន់ធ្ងរពេកក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។​

ប្រភពបន្តទៀងថា ក្រោយសមត្ថកិច្ចទទួលបានព័ត៌មាននេះបានចុះទៅកន្លែងកើតហេតុ​ ហើយស្រាវជ្រាវប្រភពនានាជុំវិញកន្លែងកើតហេតុ​ ឃើញថាកុមារារងគ្រោះពិតជាស្លាប់ដោយសារដៃអាវទាក់ចូលកង់យោងម៉ាស៊ីនកិនស្រូវពិតប្រាកដមែន​ ក៏បានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

photo_2016-04-10_09-23-58

ដោយ៖ ប៉ឹម​ ពិន​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print