សារលិខិតរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាអន្ដរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ «ស្ម័គ្រចិត្តពេលនេះ​ ដេីម្បីអនាគតយេីង​ -​ ទាំងអស់គ្នាបន្តធ្វេីសកម្មភាព​ ដោយមិនឈប់ឈរឡេីយ»

ចែករំលែក៖

ភ្នំពេញ : សារលិខិតរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាអន្ដរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ «ស្ម័គ្រចិត្តពេលនេះ​ ដេីម្បីអនាគតយេីង​ -​ ទាំងអស់គ្នាបន្តធ្វេីសកម្មភាព​ ដោយមិនឈប់ឈរឡេីយ»។
សារលិខិតរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាអន្ដរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា,

១-សូមគណៈកិត្តិយស​ និងគណៈកម្មាធិការសាខា-អនុសាខា​ ពង្រឹងភាពជាម្ចាស់ការខ្ពស់ដឹកនាំមន្ដ្រី-បុគ្គលិក​ យុវជន​ អ្នកស្ម័គ្រចិត្ត​ ធ្វេីសកម្មភាពអប់រំ​ ផ្សព្វផ្សាយឱ្យបានកាន់តែជ្រួតជ្រាបទូលំទូលាយថែមទៀត​ ក្នុងស្មារតីទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩​ រួមទាំងក្រុមបំប្លែងថ្មី។
២-សូមបង-ប្អូន​ អ្នកស្ម័គ្រចិត្ត​ នៅតាមសហគមន៍​ ក្មួយៗយុវជន​ កក្រក​ នៅតាមគ្រឹះស្ថានសិក្សា​ រួមកម្លាំងសាមគ្គី​ ពង្រឹង​ និងពង្រីក​សកម្មភាពកសាងភាពធន់​ និងផ្ដល់សេវាជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ​ និងរងគ្រោះឱ្យបានឆាប់រហ័ស​ ទាន់ពេលវេលា​ស្របតាមទិសស្លោក​ «កាកបាទក្រហមកម្ពុជា​ មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា-ពុំទុកនរណាម្នាក់ចោល»។
៣-សូមបង-ប្អូនរួមជាតិ​ ក្មួយៗយុវជន​ យុវនារីទាំងអស់​ បន្ដតាមដានដោយយកចិត្តទុកដាក់សិក្សាស្វែងយល់ជាប្រចាំនូវចំណេះដឹងថ្មីៗ​ ជុំវិញការទប់ស្កាត់ជំអឺកូវីដ-១៩​ រួមទាំងមេរោគបំប្លែងថ្មីនានា​ និងចូលរួមដោយការទទួលខុសត្រូវខ្ពស់នៅក្នុងការប្រយុទ្ធនឹងវីរុសទាំងនោះ។
៤-សូមបង-ប្អូនរួមជាតិ​ បន្ដពង្រឹងការការពារសុខភាពរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនរស់នៅតាមគន្លងប្រក្រតីភាពថ្មី​ ប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល​ «៣ការពារ​ ៣កុំ» ដេីម្បីសុខុមាលភាពរបស់បុគ្គលម្នាក់ៗ​ របស់ក្រុមគ្រួសារជាទីស្រឡាញ់​ របស់សហគមន៍​ និងសង្គមជាតិយេីង៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print