ភ្នំពេញ : សារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាអន្ដរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ «ស្ម័គ្រចិត្តពេលនេះ ដេីម្បីអនាគតយេីង - ទាំងអស់គ្នាបន្តធ្វេីសកម្មភាព ដោយមិនឈប់ឈរឡេីយ»។
សារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាអន្ដរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា,
១-សូមគណៈកិត្តិយស និងគណៈកម្មាធិការសាខា-អនុសាខា ពង្រឹងភាពជាម្ចាស់ការខ្ពស់ដឹកនាំមន្ដ្រី-បុគ្គលិក យុវជន អ្នកស្ម័គ្រចិត្ត ធ្វេីសកម្មភាពអប់រំ ផ្សព្វផ្សាយឱ្យបានកាន់តែជ្រួតជ្រាបទូលំទូលាយថែមទៀត ក្នុងស្មារតីទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ រួមទាំងក្រុមបំប្លែងថ្មី។
២-សូមបង-ប្អូន អ្នកស្ម័គ្រចិត្ត នៅតាមសហគមន៍ ក្មួយៗយុវជន កក្រក នៅតាមគ្រឹះស្ថានសិក្សា រួមកម្លាំងសាមគ្គី ពង្រឹង និងពង្រីកសកម្មភាពកសាងភាពធន់ និងផ្ដល់សេវាជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះឱ្យបានឆាប់រហ័ស ទាន់ពេលវេលាស្របតាមទិសស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា-ពុំទុកនរណាម្នាក់ចោល»។
៣-សូមបង-ប្អូនរួមជាតិ ក្មួយៗយុវជន យុវនារីទាំងអស់ បន្ដតាមដានដោយយកចិត្តទុកដាក់សិក្សាស្វែងយល់ជាប្រចាំនូវចំណេះដឹងថ្មីៗ ជុំវិញការទប់ស្កាត់ជំអឺកូវីដ-១៩ រួមទាំងមេរោគបំប្លែងថ្មីនានា និងចូលរួមដោយការទទួលខុសត្រូវខ្ពស់នៅក្នុងការប្រយុទ្ធនឹងវីរុសទាំងនោះ។
៤-សូមបង-ប្អូនរួមជាតិ បន្ដពង្រឹងការការពារសុខភាពរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនរស់នៅតាមគន្លងប្រក្រតីភាពថ្មី ប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល «៣ការពារ ៣កុំ» ដេីម្បីសុខុមាលភាពរបស់បុគ្គលម្នាក់ៗ របស់ក្រុមគ្រួសារជាទីស្រឡាញ់ របស់សហគមន៍ និងសង្គមជាតិយេីង៕
ដោយ : សិលា