នារីវ័យក្មេងផឹកស្រាស្រវឹងខឹងសង្សារមិនលើកទូរស័ព្ទប៉ងលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ផឹកស្រាស្រវឹងក៏នឹកសង្សារ ហើយក៏បានទូរស័ព្ទ​ទៅ​​រកសង្សារ តែខាងប្រុស​រវល់​មិន​បាន​លើក​ទូរស័ព្ទ​ ធ្វើឱ្យនាង​ខឹង​គិត​ថា​សង្សារ​​របស់នាង​​មានអ្នក​​ថ្មី និងនៅ​ក្បែរ​អ្នក​ថ្មីទើប​មិន​ហ៊ាន​លើក​ទូរស័ព្ទ​​របស់នាង។ គិតឃើញដូច្នេះ ទើបនាងតូចចិត្តគិតខ្លីឡើង​​ទៅ​លើ​ស្ពាន​ជ្រោយចង្វាចាស់ ស្រែកទ្រហោយំនិងប៉ងលោតទឹកសម្លាប់ខ្លួន​ ប៉ុន្តែ​ត្រូវ​ប្រជាពលរដ្ឋ​ដែលធ្វើដំណើរកាត់ទីនោះស្ទុះទៅឃាត់​ទាន់​ ​។
ហេតុការណ៍នេះបង្កឱ្យមានការ​ភ្ញាក់ផ្អើលឡើង​កាលពី​ម៉ោង​ជាង១២​រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ​២០២១​ នៅចំណុច​​លើ​ស្ពាន​ជ្រោយចង្វា​ចាស់ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ​រាជធានីភ្នំពេញ។

នារីវ័យក្មេងដែលគិតខ្លីប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននេះ ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​ ។
ប៉ុន្តែតាម​ប្រភពពីមិត្តភក្ដិរបស់នារីដែលប៉ងលោតទឹកសម្លាប់ខ្លួនបាន​​ឱ្យដឹង​ថា​ មុនពេល​កើតហេតុ ​នារីរងគ្រោះ​​បាន​ឈ្លោះប្រកែកនិង​ចោទសង្សារ​​ថា​បានលួច​ទាក់ទង​អ្នក​ថ្មី។ បន្ទាប់មកនាង​ក៏​បាន​បបួល​មិត្ត​ភក្តិ​ប្រុស​ស្រី​ផ្សេង​ទៀតជិះ​ម៉ូតូ​ពី​សង្កាត់​ព្រែក​ព្នៅ មក​អង្គុយផឹកស្រា​ក្រឡុកនៅ​តាម​ផ្លូវ​ទៅ​អូ​តែ​ល​សុខា ។ លុះ​ពេល​នាង​ស្រវឹង ក៏​បាន​ខ​លទៅ​សង្សារ​ឱ្យ​មក​ជួប​នាង និង​យក​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញផង តែ​បុរស​ជា​សង្សារ​ជាប់រវល់​ការងារ​និងមិន​ទាន់​ចប់​ម៉ោងទើប​មិន​បាន​លើក​ទូរស័ព្ទ ធ្វើ​ឲ្យ​នាង​ខឹង​គិត​ថា​សង្សារ​មានអ្នក​​ថ្មី ក៏​លួច​ឡើង​ទៅ​លើ​ស្ពាន​ជ្រោយចង្វាប៉ុនប៉ង​លោតទឹកសម្លាប់ខ្លួន​​ ប៉ុន្តែ​សំណាង​ល្អត្រូវ​បាន​ប្រជាពលរដ្ឋជួយ​​ឃាត់​ទាន់ ។

បន្ទាប់ពីមានការភ្ញាក់ផ្អើលនារីវ័យក្មេងដែលប៉ងលោតទឹកសម្លាប់ខ្លួន​ខាងលើ​យំសោក​បោក​ខ្លួន រហូត​ទាល់តែ​សង្សារ​នាង​មក​ដល់​លួងលោមអង្វរ.ករ ​ទើប​នាងព្រម​ស្តាប់​តាម និង​លែង​មានគំនិត​ចង់​បញ្ចប់ជីវិត​ទៀត ​ហើយ​បុរសជា​សង្សារក៏​ឌុ​ប​នាង​ត្រឡ​ប់​ទៅ​ផ្ទះ​វិញ​ទៅ៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print