ក្រុមភេរវកម្មអាប៊ូសាយ៉ាហ្វដោះលែងចំណាប់ ខ្មាំងជនជាតិអីុតាលីក្រោយទទួលបានប្រាក់លោះ

ចែករំលែក៖

​អតីតអ្នកផ្សព្វផ្សាយសាសនាជនជាតិ​​អីុតាលីលោក Rolando Del Torchioត្រូវ​បានដោះលែងឲ្យមានសេរីភាពវិញហើយ​ៗ ត្រូវបានកម្លាំងទាហានរដ្ឋាភិបាលហ្វីលីពីន បញ្ជូនទៅកាន់ទីក្រុង Jolo ខេត្ត Sulu ​កាល ពីយប់ថ្ងៃទី៨ ខែមេសា ។

​សារព័ត៌មានThe Philipines St​ar បាន ដកស្រង់សម្តីមន្ត្រីប៉ូលិស ខេត​្តស៊ូលូ លោក Wilfredo Cayat ​បានឲ្យដឹងថា កម្លាំង ប៉ូលិសបានសហ​​ការជាមួយក្រុមការពារ ដែនសមុទ្រជួយស​ង្គ្រោះចំណាប់ខ្មាំង ឈ្មោះ Torchio ​នៅវេលាម៉ោង៧និង៣០ នាទីយប់ថ្ងៃទី៨ ខែមេសា ។
​មកទល់ពេលនេះគ្មានព័ត៌មានស្តីពីការ​ដោះលែង Torchio នោះឡើយ ​​​ក៏ដូច ជាពេលវេលា និងទីតាំងដែលលោកត្រូវ បានដើរលេង។ ក្រុមទាហានការពារដែនសមុទ្របានប្រកាសឲ្​យរដ្ឋាភិបាលបានដឹង ថា ពេលនេះលោក Torchio ស្ថិតនៅលើនាវាទាហានជើងទឹកប្រកបដោយសុវត្ថិភាព ។

លោក Del Torchio អាយុ៥៣ឆ្នាំ មានស្ថានភាពសុខភាពមិនសូវប្រសើរនោះឡើយ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ព្យាបាលរបួស។ លោកមានសភាពទ្រុឌទ្រោមដោយមិនមានការហូបចុក និង សម្រាកគ្រាប់គ្រាន់ពេលត្រូវក្រុមខ្មាន់កាំភ្លើងចាប់ជាចំណាប់ខ្មាំង ។
ប្រភពព័ត៌មានបានឲ្យដឹងថា ចំណាប់ ខ្មាំងខាងលើត្រូវបានដោះលែងក្រោយការចរចាពីប្រាក់លោះ ហើយក្រុមខ្មាន់កាំភ្លើងទទួលបានប្រាក់លោះប្រមាណ២,៨លាន ដុល្លារអាមេរិក ។

កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ លោក Del Torchio ត្រូវបានចាប់ខ្លួននៅ ក្នុងភោជនីយដ្ឋានUr choice Bistro Pizza ។ ពេលនោះខ្មាន់កាំភ្លើងក្រុមអាប៊ូសាយ៉ាហ្វ ប្រមាណ១០នាក់ ក្លែងបន្លំខ្លួនធ្វើជាអតិថិជនចូលក្នុងភោជនីយដ្ឋាននោះចាប់ខ្លួនលោកតែម្តង ៕

170303222-4e99cb50-12c6-4e89-9530-222a899f41ab

This undated image grab taken on October 13, 2015 from a video uploaded on YouTube shows gunmen standing behind three foreign men (not pictured) and a Filipina (not pictured) who were kidnapped last month in the southern Philippines. Gunmen raided a luxury marina near the major southern city of Davao on September 21, abducting the Norwegian owner of the resort, two Canadian tourists and one of their girlfriends. No group immediately claimed responsibility but the video uploaded on YouTube on October 13 appeared to confirm it was the Abu Sayyaf, which has a long history of kidnappings-for-ransom in the southern Philippines. In the video, the three foreigners appealed for Philippine authorities to halt military assaults against the gunmen. AFP PHOTO / YOUTUBE  ---EDITORS NOTE--- RESTRICTED TO EDITORIAL USE - MANDATORY CREDIT "AFP PHOTO / YOUTUBE" - NO MARKETING NO ADVERTISING CAMPAIGNS - DISTRIBUTED AS A SERVICE TO CLIENTS - NO ARCHIVES ####################YOUTUBE

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print