ភ្នំពេញៈ នារសៀលថ្ងៃទី១១ ខែមេសានេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្ត ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនក្នុងឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ពុទ្ធស័ករាជ ២៥៦០ គ.ស២០១៦។
លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីបានមានប្រសាសន៍ថាៈ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញទាំងមូល សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់រកស៊ីមានបាន សុភមង្គលគ្រប់ក្រុមគ្រួសារ ជាពិសេសការធ្វើដំណើរទាំងទីជិត ទាំងទីឆ្ងាយ សមប្រកបដោយសុខសុវត្ថិភាព។
ហើយលោកក៏មិនភ្លេចដែរ បងប្អូនកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលមានកាតព្វកិច្ចលំបាកជាងគេទាំងថ្ងៃបុណ្យត្រូវបំពេញតួនាទីបម្រើបងប្អូនប្រជាពលរដ្ឋយើង សូមឲ្យកងកម្លាំងយើងជួបតែសុខភាពល្អ សំណាងល្អ សុភមង្គលគ្រប់ៗគ្នា៕
សុខ ខេមរា
...