រឿងអាស្រូវ Panama Papers បានគ្រប់ដណ្តប់ទៅលើប្រទេសជាច្រើននៅលើពិភព លោក ប៉ុន្តែអាមេរិកមិនមានវត្តមាននៅក្នុង បញ្ជីនោះឡើយ។ មេដឹកនាំធំៗនៅលើ ពិភពលោក ដូចជានាយករដ្ឋមន្រ្តីអង់គ្លេស អ៊ីស្លង់ ឬអាហ្សង់ទីន រួមទាំងមនុស្សស្និទ្ធ នឹងលោកប្រធានាធិបតីរុស្ស៊ី ឬចិនជា ដើមសុទ្ធតែកំពុងជាប់ក្នុងរឿងអាស្រូវគេចពន្ធPanama Papers។ ប៉ុន្តែជាមួយគ្នានេះ សំណួរមួយបានចោទឡើងថា ហេតុអ្វី បានជាអ្នកនយោបាយ ឬមហាសេដ្ឋីអា មេរិកគ្មានឈ្មោះនៅក្នុងបញ្ជី Panama Papers?
មន្ត្រីជាន់ខ្ពស់របស់ប្រទេសចិន រុស្ស៊ី អង់គ្លេស អាហ្សង់ទីន និងអ៊ីស្លង់សុទ្ធតែប៉ះពាល់ដោយរឿងអាស្រូវគេចពន្ធក្រោយការ ចុះផ្សាយសំណុំឯកសារ Panama Papers។ ឈ្មោះរបស់ឥស្សរជននយោបាយ និងមហាសេដ្ឋីក្នុងលោកបានលេចឈ្មោះជា បន្តបន្ទាប់ក្នុងបញ្ជីឈ្មោះPanama Papers ដែលរហូតមកដល់ពេលនេះបានផាត់ ដកឲ្យរួចខ្លួនថ្នាក់ដឹកនាំអាមេរិកាំង។ នេះមិនមែនមានន័យថា នៅក្នុងPanama Papers គ្មានឈ្មោះជនជាតិអាមេរិកាំងសោះនោះទេ ។
លោកស្រី វ៉កឃើរ ហ្គេវ៉ារ៉ា Warlker Guevara អនុប្រធានអង្គការអ្នកកាសែត អន្តរជាតិ(ICIJ) ដែលបានស៊ើបអង្កេត លើសំណុំរឿងគេចពន្ធនៅប្រទេសប៉ាណា ម៉ាឃើញមានឈ្មោះជនជាតិអាមេរិកាំង ដែរ ប៉ុន្តែពួកគេភាគច្រើនគ្រាន់តែជាបុគ្គលឯកជនគ្មានឈ្មោះល្បី ហើយមិនមែនជា អ្នកធ្វើនយោបាយនៅអាមេរិកនោះទេ។ សរុបមកទាំងអស់នេះមិនមែនបញ្ជាក់ថា ឥស្សរជននយោបាយ និងមហាសេដ្ឋីអាមេ រិកមានតម្លាភាពស្អាតស្អំ និងស្មោះត្រង់ ជាងជនជាតិដទៃនោះទេ ។
សម្រាប់លោកស្រី វ៉កឃើរ ហ្គេវ៉ារ៉ា Warlker Guevara មានហេតុផលបីដែលធ្វើឲ្យគេមិនឃើញឈ្មោះអ្នកនយោបាយ ឬមហាសេដ្ឋីអាមេរិកាំងក្នុងបញ្ជីក្រុមហ៊ុន នៅប្រទេសប៉ាណាម៉ា។ ទី១-ជនជាតិ អាមេរិកាំងមានជម្រើស និងមធ្យោបាយ ច្រើនដើម្បីគេចពន្ធរដ្ឋ។ ពួកគេអាចមិន ជ្រើសរើសយកប្រទេសប៉ាណាម៉ាដើម្បីធ្វើជាឋានសួគ៌គេចពន្ធរបស់ពួកគេ។ តាម លោកស្រីហ្គេវ៉ារ៉ា ដើម្បីគេចមិនបង់ពន្ធរដ្ឋ ជនជាតិអាមេរិកាំងទំនងទុកចិត្ត ផ្ញើលុយទៅទុកនៅកោះរបស់ប្រទេសអង់គ្លេស ឈ្មោះ Virgine Island ឬនៅកោះដែល និយាយភាសាអង់គ្លេសដូចជា Cayman Islands ជាដើម ។
មួយវិញទៀតជនជាតិអាមេរិកាំងមួយចំនួនទៀតមិនចាំបាច់បញ្ជូនលុយរបស់ ខ្លួនទៅលាក់ទុកនៅបរទេសដើម្បីអាច គេចមិនបង់ពន្ធរដ្ឋនោះទេ ព្រោះក្នុងទឹកដីអាមេរិកផ្ទាល់ក៏មានប្រព័ន្ធច្បាប់សម្រួល ឲ្យអ្នកដែលមានលុយអាចបង្កើតក្រុមហ៊ុនក្នុងស្រុកដោយមិនចាំបាច់ប្រកាសប្រាប់ រដ្ឋពីឈ្មោះអ្នកដែលទទួលប្រាក់ចំណេញពីក្រុមហ៊ុននោះដែរ។ ទី៣-ទៀតគឺការរឹត បន្តឹងច្បាប់ដាក់ពិន័យលើធនាគារក្នុងទឹកដីអាមេរិកដែលជួយអតិថិជនក្នុងការបង្វិល ប្រាក់ទៅលាក់ទុកនៅបរទេស។ ក្នុង ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែរឿង អាស្រូវរបស់ធនាគារស្វ៊ីស សហរដ្ឋរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើធនាគារបរទេសមួយចំនួនក្នុងទឹកដីអាមេរិកឲ្យបង់ប្រាក់ពិន័យធ្ងន់ធ្ងរសម្រាប់បទល្មើសដែលបានជួយអតិថិជនឲ្យគេចមិនបង់ពន្ធជន សហរដ្ឋរដ្ឋអាមេរិក។ ជាក់ស្តែងសហរដ្ឋអាមេរិកបានដាក់ពិន័យធនាគារ UBS ឲ្យ បង់ប្រាក់ពិន័យ៧៨០លានដុល្លារ និង ២,៦០០លានដុល្លារសម្រាប់ធនាគារ Credit Suisse ។
ហេតុផលទាំង៣ខាងលើធ្វើឲ្យឈ្មោះឥស្សរជនអ្នកនយោបាយសំខាន់ៗរបស់អាមេរិកគ្មានឈ្មោះក្នុងបញ្ជី Panama Papers។ នេះគេនៅមិនទាន់និយាយពីការ សង្ស័យដែលថា ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់អាមេរិកCIA បានឃុបឃិតបង្កើត សំណុំរឿង Panama Papers ដើម្បីបង្កអស្ថិរ ភាពនៅប្រទេសដទៃជាពិសេសរុស្ស៊ី ។
យ៉ាងណាក៏ដោយសម្រាប់អ្នកទទួល ខុសត្រូវរបស់អង្គការអ្នកកាសែតអន្តរជាតិ វានៅឆាប់ណាស់ដើម្បីសន្និដ្ឋានថា ឥស្សរ ជននយោបាយអាមេរិកាំងរួចខ្លួនមិនជាប់ ឈ្មោះក្នុងPanama Papers ព្រោះថា ឯកសារPanama Papers មានដល់ទៅ ១១លាន៥សែនឯកសារ ហើយពេលនេះ គេទើបពិនិត្យមើលបានឯកសារតែមួយ ភាគតូចប៉ុណ្ណោះ ៕
ប្រែសម្រួល៖ ម៉ែវ សាធី