ឪពុកម្តាយជាច្រើននៅក្នុងប្រទេសចិនបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងក្រោយ ពេលដែលបាននាំកូនទៅចាក់វ៉ាក់សាំង បង្ការដោយមិនដឹងថា នឹងមានផលប៉ះ ពាល់អ្វីខ្លះដល់សុខភាពកូនរបស់ខ្លួន។ នៅពេលនេះរដ្ឋាភិបាលទីក្រុងប៉េកាំងបាន បង្កើតក្រុមឯកទេសទទួលបន្ទុកស្រាវជ្រាវ ករណីផលិតចែកចាយវ៉ាក់សាំងបង្ការ រោគខុសច្បាប់ ។
ស្ថាប័នដែលត្រូវទទួលខុសត្រូវរួមមានមជ្ឈមណ្ឌលគ្រប់គ្រងត្រួតពិនិត្យគុណ ភាពស្បៀងអាហារ និងឱសថ គណៈ កម្មាធិការផែនការគ្រួសារ និងសុខាភិបាល ស្នងការប៉ូលិសនិងក្រសួងព័ត៌មាន។ ក្រៅ ពីនេះរដ្ឋាភិបាលចិនក៏បានបង្កើតក្រុម ពិសេសដើម្បីតាមដានសកម្មភាពស្រាវជ្រាវរបស់ក្រុមខាងលើផងដែរ ។
ក្រោយពីការរកឃើញលក់វ៉ាកសាំងក្លែង ក្លាយមកមន្ដ្រីទទួលខុសត្រូវបានរឹបអូស ឱសថ២ម៉ឺនបន្ទះ និងចាប់ខ្លួនមនុស្សជាង ១៣០នាក់។ ក្រៅពីនេះនៅមានក្រុមហ៊ុន ឱសថចំនួន២៩ និងមន្ទីរសុខាភិបាល១៦ កន្លែងសង្ស័យមានជាប់ពាក់ព័ន្ធនឹងអំពើ ទុច្ចរិតនេះ ។
សូមរំលឹកថា ប៉ូលិសខេត្ដShandong បានចាប់ខ្លួនមនុស្ស៣៧នាក់ពីបទផលិតវ៉ាក់សាំងក្លែងក្លាយមានតម្លៃជាង៩០លាន ដុល្លារ។ ហេតុការណ៍ខាងលើបានធ្វើឱ្យ មានសំណួរជាច្រើនកើតឡើងពីសុវត្ថិភាពវ៉ាក់សាំងនៅលើទីផ្សារឱសថស្ថានធំលំ ដាប់ទីពីរនៅលើពិភពលោក ។
កាលពីខែកុម្ភៈកន្លងទៅប៉ូលិសខេត្ដ Shandong បានចាប់ខ្លួនមនុស្ស២នាក់ ម្ដាយ និងកូនដោយចោទប្រកាន់ពីបទ រក្សាទុកវ៉ាក់សាំងខុសច្បាប់ និងហួសកាល បរិច្ឆេទប្រើប្រាស់មានតម្លៃសរុបរហូត ដល់ទៅ៨៨លានដុល្លារអាមេរិក ដោយ វ៉ាក់សាំងទាំងនោះបានលក់នៅជាង២០ ខេត្ដចាប់តាំងពីឆ្នាំ២០១១មក ។
សារព័ត៌មានចិនបានផ្សាយថា ប៉ូលិស កំពុងតែបើកការស្រាវជ្រាវទៅលើក្រុមហ៊ុន ឱសថចំនួន៣ក្នុងនោះមានក្រុមហ៊ុន Shan- dong Zhaoxin និង Bio Tech ដោយ បានដកហូតលិខិតអនុញ្ញាត ហើយ បង្ខំឱ្យផ្អាកសកម្មភាព ។
តាមលទ្ធផលស្រាវជ្រាវយ៉ាងហោចណាស់មានវ៉ាក់សាំងរហូតដល់ទៅ១២ ប្រភេទក្នុងនោះមានវ៉ាក់សាំងប្រឆាំងជំងឺ ស្វិតដៃជើង រលាកថ្លើម រលាកស្រោម ខួរជាដើម។ ក្រសួងត្រួតពិនិតត្យឱសថ និងស្បៀងអាហារចិន CFDA បានបញ្ជាក់ ថា មានអ្នកលក់៩កន្លែងនៅ៦ខេត្ដដែល បានផ្ដល់របាយការណ៍ពីអ្នកទិញក្លែង ក្លាយ។ CFDA បានស្នើដល់មន្ដ្រីនៅ ក្នុងតំបន់ ពីថ្ងៃនេះដល់ថ្ងៃទី២៥ ខែមីនា ត្រូវតែរកឱ្យឃើញអ្នកដែលបានទិញវ៉ាក់សាំងដើម្បីត្រួតពិនិត្យ ។
ក្រុមអ្នកស្រាវជ្រាវកំពុងតែស្វែងរក ប្រភពផលិតឧសថទាំងនោះ។ វ៉ាក់សាំង ទាំងនោះអាចប៉ះពាល់ដល់សុខភាពឬ ឈានដល់ការស្លាប់ទៀតផងដោយសារ តែការរក្សាទុកមិនត្រឹមត្រូវគ្មានគុណភាព។ ក្រុមអ្នកស្រាវជ្រាវក៏កំពុងស្វែងរកថា តើ វ៉ាក់សាំងនោះមានលក់ទៅកាន់ប្រទេស ណាខ្លះ? ៕
ប្រែសម្រួល៖ ម៉ែវ សាធី