ផឹកស្រវឹងទាស់សម្តីជាមួយកូនប្រសាទាញកាំភ្លើងអាកាបាញ់អស់ជិតមួយបង់រួចរត់ចូលព្រៃបាត់

ចែករំលែក៖

ខេត្តបាត់ដំបង​៖ បេី​យោង​តាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង​ នៅព្រឹកថ្ងៃពុធទី០៨​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​បានឱ្យដឹងថា​ មានករណី​ផ្ទុះអាវុធ​ជាង២០​គ្រាប់ បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់​ ក្នុងភូមិ​សាស្ត្រ​ស្រុក​សំឡូត ​ដោយសារតែឪពុកក្មេក​មានទំនាស់​ពាក្យសម្តី​គ្នា​ជាមួយ​កូនប្រសា ហេីយ​ជនបង្ក​ហេតុបានគេច​ចូល​ព្រៃ​ក្រា​ស់បាត់ ដែល ពេលនេះ​​កម្លាំង​ជំនាញ​កំពុងតែ​មមាញឹក​ចុះ​ស្រាវជ្រាវ​ស្វែងរក​ជនបង្ក​ ដេីម្បីតាមចាប់ខ្លួនយកមកដាក់ទោសតាមនីតិវិធីច្បាប់។

​សេចក្តីរាយការណ៍ដដែល​បានបន្តថា​ ជន​បាញ់បោះ​សេរី​ខាងលើនេះ បន្ទាប់ពី​ផឹក​ស្រាស្រវឹង​ជោកជាំ​មក បាន​មានទំនាស់​ពាក្យសម្តី​គ្នា​ជាមួយ​កូនប្រសា ហើយក៏​ទាញ​កាំភ្លើង​អាកាបាញ់​ឡើងលើ​ជាច្រើន​គ្រាប់​កាលពី​វេលា​ម៉ោង​ប្រមាណ០៨​យប់ ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២១ នៅចំណុច​ផ្ទះ​ជនបង្ក​ហេតុផ្ទាល់ ស្ថិតក្នុង​ភូមិ​អូរ​ស្ងួត ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្តបាត់ដំបង​។​

​ក្រោយ​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​បាន​ចុះ​ទៅដល់ទី​តាំង​កើតហេតុ​ពិនិត្យឃើញថា ជនសង្ស័យ​បាន​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ប្រភេទ AK-47 ដោយនគរបាល​បាន​រកឃើញ​សំបក​គ្រាប់​ដែល​បាញ់​រួចមាន​រហូតដល់​ទៅ២១​គ្រាប់​ឯណោះ។​
​សមត្ថកិច្ច​មូលដ្ឋាន​បាន​បន្ថែមថា​៖ ករណី​ខាងលើនេះ​សមត្ថកិច្ច​ជំនាញ​កំពុងតែ​ដុតដៃដុតជើង​ក្នុងការ​ស្វែងរក​ដោយ​ប្រុងប្រយ័ត្ន ពិសេស​នៅក្នុងព្រៃ​ក្រាស់ៗ​ក្បែរ​តំបន់​កើតហេតុ ព្រោះជនបង្កហេតុបានទាំង​នាំយក​កាំភ្លើង​ជាប់​ទៅជា​មួយផង​៕

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print