សម្តេចក្រឡាហោម ស ខេង៖ អ្នកស្លាប់អាចនិងកើនឡើងជាង៣២០០នាក់ ក្នុងមួយឆ្នាំ នេះបើយើងមិននាំគ្នាគោរពច្បាប់ចរាចរណ៍

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ការលើកឡើងបែបនេះគ្រាដែលសម្តេចអញ្ជើញជាអធិបតីនៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ខេត្តកពង់ស្ពឺបានរៀបចំប្រារព្ធ ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៩ ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ឲ្យដឹងការប្រារព្ធទិវាសប្តាហ៏ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៩ ក្នុងខេត្តមានបងប្អូនជាកម្មករ កម្មការិនី ប្រមាណជា២៥០០នាក់មកចូលរួម ។ ក្នុងនោះរបបសន្តិសុខសង្គមនៃក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវះបានផ្តល់មួកសុវត្ថិភាពអ្នកមកចូលម្នាក់មួយដែរ ។

សម្តេចក្រឡាហោម ស ខេង ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃរំលឹកលើកឡើងថាគ្រោះថ្នាក់ចរាចរណ៍តែងតែកើតឡើងលើបងប្អូនដែលបើកបរម៉ូតូភាគច្រើន ហើយភាគច្រើនដោយសារតែបងប្អនមិនគោរពច្បាប់ចរាចរណ៍របស់យើង ។ សម្តេចក្រឡាហោមបានសង្កត់ធ្ងន់ថា អ្នកមានម៉ូតូប្រៀបបានដូចជាកាំភ្លើងមួយដើមអញ្ចឹង គឺរាកៃផ្ទុះគ្រប់ពេល និងសម្លាប់យើងបានដូចគ្នា ។

សូមរំលឹកថាគ្រោះថ្នាក់ចរាចរណ៍ចាប់តាំងពីឆ្នាំ២០០៥ មកដល់ឆ្នាំ២០១៥ ត្រូវបានគេដឹងថាមានការកើនឡើងជារាល់ឆ្នាំ ហើយអ្នកស្លាប់ក្នុងពិភពលោកមួយឆ្នាំ ១,២៤០,០០០នាក់ និងរបួសប្រមាណពី ២០លាន ទៅ៥០លាននាក់ ។ អ្នកជំនាញបានលើឡើងថាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជាយើង និងអាចស្លាប់ដល់៣២០០នាក់ នៅឆ្នាំ២០២០ ដែលជាចំនួនគួរព្រួយបារម្ម ៕

20160411022845

20160411022843

20160411022845 (1)

20160411022844

20160411022844 (1)

20160411022844 (2)

20160411022848 (1)

20160411022848

20160411022844 (3)

20160411022844 (4)

ដោយ៖ តាឡឹម

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print