ភ្នំពេញៈ នៅទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះ បានរៀបចំពិធីជប់លៀងជូនដល់នាយ នាយរងអាវុធហត្ថដើម្បីអបអសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់នាពេលខាងមុខ។
ពិធីជប់លៀងដ៏មហាឡោរិកសប្បាយរីករាយមានការអញ្ជើញជាអធិបតីពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ នឹងជាមេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស និងចូលរួម លោកឧត្តមសេនីយ៍ជាមេបញ្ជាការរង នឹងជានាយសេនាធិការ លោកឧត្តមសេនីយ៍មេបញ្ជាការរង លោកឧត្តមសេនីយ៍ នាយរងសេនាធិការ លោកឧត្តមសេនីយ៍ស្នង ស្នងការរង នាយ នាយរងការិយាល័យ នឹងនាយ នាយរងអាវុធហត្ថ ជាច្រើនរូប៕
ដោយ៖ សុខ ខេមា
...