ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំក្រុមការងារ( បសប.ហភ) និងនាយការិយាល័យជំនាញទាំង១០ ប្រជុំស្តីពីការត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅសាលប្រជុំរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា, ក្នុងកិច្ចប្រជុំនេះ លោកប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានដាក់គោលការណ៍ដឹកនាំ ដើម្បីឲ្យបន្តការយកចិត្តដាក់ខ្ពស់ ទៅលើកិច្ចការងារសម្អាតប្រឆាំងការសម្អាតប្រាក់ រួមមាន៖
*ទី១៖ គ្រប់ការិយាល័យ ជំនាញក្នុងអង្គភាពដែលពាក់ព័ន្ធ ត្រូវមានរបាយការណ៍បិតបញ្ចប់ការស៊ើបអង្កេត
*ទី២៖ ក្រុមការងារ បសប.ហភ រៀបចំសុំគោលការណ៍ថ្នាក់ដឹកដឹកនាំបើកវគ្គបណ្ដុះបណ្ដាល ការងារសម្អាតប្រាក់
*ទី៣៖ ត្រូវមានរបាយការណ៍សកម្មភាពការងារស៊ើបអង្កេត ការសម្អាតប្រាក់ឲ្យទៀងទាត់ និងទាន់ពេលវេលា
*ទី៤៖ របាយការណ៍ បញ្ជូនសំណុំរឿងទៅសាលាដំបូង ត្រូវពិនិត្យនីតិវិធីឲ្យបានគ្រប់គ្រាន់៕