Breaking News : ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង បញ្ជាក់ថាមិនមានករណីផ្ទុះកូវីដ១៩ លើពិរុទ្ធជនក្នុង ពន្ធនាគារខេត្ត ស្ទឹងត្រែងរួមទាំងមន្ត្រីអនុរក្សពន្ធ នាគារប្រមាណជាង៣០០នាក់នោះទេ !

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ប្រធានពន្ធនាគារខេត្តស្ទឹងត្រែងចេញប្រកាស ជាបន្ទាន់នៅប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ដើម្បីបំភ្លឺ និងបដិសេធទាំងស្រុងចំពោះចេញ ផ្សព្វផ្សាយព័ត៌មាន និងគេហទំព័រមួយចំនួន បាន ធ្វើការផ្សព្វផ្សាយ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ដែលមានខ្លឹមសារផ្ទុះកូវីដ១៩ លើពិរុទ្ធជនក្នុង ពន្ធនាគារខេត្ត ស្ទឹងត្រែងរួមទាំងមន្ត្រីអនុរក្សពន្ធ នាគារប្រមាណជាង៣០០នាក់។ ខាងពន្ធនាគារខេត្ត បានអះអាងថា រាល់ខ្លឹមសារខាងលើនោះ គ្មាន មូលដា្ឋនពីតួរលេខ និងទិន្នន័យច្បាស់លាស់ ដោយការធ្វើតេស្ត (Rapid Test) មិនទាន់យក ជាផ្លូវការនោះទេ លុះត្រាតែការធ្វើតេស្តឆ្លងកាត់ ម៉ាស៊ីនធំ ហៅថា(PCR) ទើបអាចរាប់បញ្ចូលទៅក្នុងបញ្ជីនៃអ្នកឆ្លងជំងឺកូវីដ-១៩ ការផ្សព្វផ្សាយ ព័ត៌មាននេះ មានចេតនាធ្វើឲ្យប៉ះពាល់ដល់ការ គ្រប់គ្រងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ពន្ធនាគារ។

អង្គភាពពន្ធនាគារខេត្តស្ទឹងត្រែង បានបញ្ជាក់ទៀតថា មន្ត្រីពន្ធនាគារទាំងអស់បានចាក់វ៉ាក់សាំង ចំនួន ០៣ដូស និងជនជាប់ឃុំ បានចាក់វាក់សាំង ប្រភេទ(Johnson & Johnson)។ សេចក្តី ដូចបានគោរពជម្រាបជូនខាងលើ សូមលោក លោកស្រី សារធារណៈជនទាំងអស់ មេត្តាជ្រាប ជាព័ត៌មានដោយការពិចារណា។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ស្រី ឱ វណ្ណឌីន បានប្រាប់មកសារព័ត៌មាន ថា, លោកស្រីពុំទទួលបានព័ត៌មាននោះ ទេ។

ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងលោក អ៊ុង សូវៀត បានប្រាប់សារព័ត៌មានក្នុងស្រុក ផ្សាយជាភាសាអង់គ្លេសថា, អាជ្ញាធរកំពុង ប្រមូលសំណាកយកទៅធ្វើតេស្ត PCR ចំពោះ ករណីសង្ស័យថាមានឆ្លងជំងឺកូវីដ-១៩នៅ ពន្ធនាគារខេត្តស្ទឹងត្រែង ខណៈលោកបានច្រានចោលព័ត៌មានថាមានអ្នកទោសក្នុងពន្ធនាគារឆ្លងជំងឺនេះដល់ជាង៣០០នាក់។

លោក អ៊ុង សូវៀត បញ្ជាក់ថាបន្ទាប់ពីរកឃើញ អ្នកទោសមា្នក់មានផ្ទុកកូវីដ-១៩ ពន្ធនាគារខេត្ត និងមន្ទីរសុខាភិបាលបានចុះយកសំណាកអ្នកជាប់ ពាក់ព័ន្ធនៅក្នុងពន្ធនាគារដើម្បីធ្វើសំណាកដោយ ម៉ាស៊ីន PCR ខណៈលោកថានៅពេលនេះមន្ទីរ កំពុងរង់ចាំលទ្ធផលធ្វើតេស្តសំណាកនៅឡើយមិន ទាន់អាចបញ្ជាក់បានថាជាការផ្ទុះជំងឺកូវីដ-១៩ក្នុង ពន្ធនាគារនោះទេ។

លោកថា៖ «យើងមិនទាន់ប្រាកដទេ! គ្រាន់តែ ដឹងថាមានអ្នកវិជ្ជមានក្នុងពន្ធនាគារហ្នឹងតែប៉ុន ហ្នឹង» ។

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះមានការផ្សព្វផ្សាយ មួយចំនួនដែលបានលើកឡើងថាមានករណី ផ្ទុះកូវីដ-១៩ លើពិរុទ្ធជនក្នុងពន្ធនាគារខេត្ត ស្ទឹងត្រែងរួមទាំងមន្ត្រីអនុរក្សពន្ធនាគារប្រមាណ ជាង៣០០នាក់។ ការចុះផ្សាយនេះក៏ត្រូវបាន ពន្ធនាគារខេត្តចេញលិខិតបដិសេធ និងបានចាត់ ទុកថាជាផ្សាយព័ត៌មានមិនពិតដែលមានចេតនា ធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រង សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ពន្ធនាគារ។

អង្គភាពពន្ធនាគារខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ «ខេត្ត សូមអះអាចថារាល់ខ្លឹមសារ ខាងលើនេះគ្មានមូលដ្ឋានពីតួលេខ និងទិន្នន័យ ច្បាស់លាស់ ដោយការធ្វើតេស្ត (Rapid Test) មិនទាន់យកជាផ្លូវការនោះទេលុះត្រាតែការធ្វើ តេស្តឆ្លងកាត់ម៉ាស៊ីនធំហៅថា(PCR) ទើបអាចរាប់ បញ្ចូលទៅក្នុងបញ្ជីនៃអ្នកឆ្លងជំងឺកូវីដ-១៩ ការ ផ្សព្វផ្សាយព័ត៌មាននេះមានចេតនាធ្វើឲ្យ ប៉ះពាល់ ដល់ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ពន្ធនាគារ»។
សូមបញ្ជាក់ថា , កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៨ ខែឆ្នូ ឆ្នាំ២០២១
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,១៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៨៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៤,៧៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ៩២,៩១% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៨,៦៩% ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print