ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់ Social Caring Pledge​ឆ្នាំ២០២១ ដ៏មានកិត្យានុភាពចំនួនពីរសម្រាប់សកម្មភាពការងារសង្គម

ចែករំលែក៖

ភ្នំពេញ៖​ ណាហ្គាវើលដ៍ (NagaWorld) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ​ បានទទួលពានរង្វាន់ Social Caring Pledge (SCP) ដ៏មានកិត្យានុភាពចំនួន ២ ចំពោះសកម្មភាព និងគំនិតផ្តួចផ្តើមការងារសង្គមដែលផ្តល់ប្រយោជន៍ដល់សហគមន៍ដែលមានជីវភាពខ្វះខាតក្នុងប្រទេសកម្ពុជា។ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានធ្វើសកម្មភាពជាង ៥៥០ មកដល់បច្ចុប្បន្នដោយផ្តោតទៅលើការលើកកម្ពស់វិស័យអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។

ណាហ្គាវើលដ៍ (NagaWorld) គឺជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនណាហ្គាខប​ លីមីធីត (NagaCorp Ltd.) ដែលបានចុះបញ្ជីផ្សារភាគហ៊ុននៅទីក្រុងហុងកុងដែលមានលេខកូដ SEHK stock code: 3918 និងជាម្ចាស់គ្រប់គ្រង និងប្រតិបត្តិការមណ្ឌលកម្សាន្តចម្រុះលំដាប់ពិភពលោកតែមួយគត់នៅរាជធានីភ្នំពេញក្នុងប្រទេសកម្ពុជា។

ត្រូវបានរៀបចំដោយរាជបណ្ឌិតសភាស្រាវជ្រាវសហគ្រាសសង្គម (SERA) កម្មវិធីប្រគល់ពានរង្វាន់លើកទី១២ នេះ បានរកឃើញក្រុមហ៊ុនចំនួន ៤១ ដែលបានឈ្នះពានរង្វាន់នៅក្នុងផ្នែកចំនួន ៩ ផ្សេងៗគ្នា។ SERA ក៏បានប្រគល់ពានរង្វាន់ដល់អ្នកដឹកនាំចំនួន ៥៥ រូបដែលមកពីស្ថាប័នផ្សេងៗគ្នាចំពោះការចូលរួមជួយដល់សង្គម និងជំនាញវិជ្ជាជីវៈរបស់ពួកគេផងដែរ។

ណាហ្គាវើលដ៍ បានឈ្នះពានរង្វាន់ “ក្រុមហ៊ុនឆ្នើមដែលយកចិត្តទុកដាក់ទៅលើសង្គម” និងពានរង្វាន់ “ឧត្តមភាពបរិស្ថាន”។ ពានរង្វាន់ “ក្រុមហ៊ុនឆ្នើមដែលយកចិត្តទុកដាក់ទៅលើសង្គម” ត្រូវបានផ្តល់ដល់ក្រុមហ៊ុនណាដែលមានសកម្មភាពធុរកិច្ចរឹងមាំឋិតថេរ និងជួយដល់សង្គមជាតិដែលស្របទៅនឹងគោលការណ៍សង្គមចំនួន ៦ ចំណុច គឺការការពារបរិស្ថាន ការប្រឆាំងនឹងការរើសអើង ពលកម្មដែលគ្មានការបង្ខិតបង្ខំ ការផ្តល់ត្រឡប់ទៅឲ្យសហគមន៍ ការប្រឆាំងអំពើពុករលួយ និងសុវត្ថិភាព និងគុណភាព។ ចំណែកឯ ពានរង្វាន់ “ឧត្តមភាពបរិស្ថាន” ផ្តល់ទៅឲ្យក្រុមហ៊ុនណាដែលធ្វើសមាហរណកម្មនៃសកម្មភាពបរិស្ថានទៅជាយុទ្ធសាស្ត្រអភិវឌ្ឍប្រកបដោយនិរន្តរភាព និងផ្តល់ប្រយោជន៍ផ្នែកធុរកិច្ចរបស់ខ្លួនទៅដល់សហគមន៍។

លោក សន តាន់ (Sean Tan) ដែលជានាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានអញ្ជើញទៅទទួលពានរង្វាន់តំណាងឲ្យក្រុមហ៊ុននៅក្នុងពិធីប្រគល់ពានរង្វាន់ប្រចាំតំបន់អាស៊ីដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងតាំងពិព័រណ៍ហុងកុងកាលពីថ្ងៃទី២២ ខែវិច្ឆិកាក្នុងឆ្នាំនេះ។

លោក Sean Tan បានឲ្យដឹងថា “យើងពិតជាដឹងគុណ​ និងសូមថ្លែងអំណរគុណចំពោះការផ្តល់ពានរង្វាន់ធំទាំងពីរនេះដែលទទួលស្គាល់សកម្មភាពសង្គមដែលធ្វើឡើងដោយបុគ្គលិកស្ម័គ្រចិត្តនៃផ្នែកការងារសង្គមរបស់យើងចាប់តាំងពីឆ្នាំ២០១៤”។

លោកក៏បានបន្ថែមផងដែរថា “ប្រជាពលរដ្ឋ និងយុវជនជាង ៤២០.០០០ នាក់ក្នុងប្រទេសកម្ពុជា បានទទួលប្រយោជន៍ពីកម្មវិធីការងារសង្គមរបស់យើង ខណៈបុគ្គលិកណាហ្គាវើលដ៍ជាង ៤.៤០០ នាក់ បានស្ម័គ្រចិត្ត និងចំណាយពេលសរុប ២៦.៨១២ ម៉ោងដើម្បីចុះជួយនៅតាមសហគមន៍។ ពាក្យស្លោករបស់យើង គឺ “យើងបម្រើកម្ពុជា” ហើយយើងតែងតែទុកវាក្នុងចិត្ត និងបេះដូងរបស់យើងជានិច្ច។ រាល់គម្រោងក្នុងពេលអនាគតរបស់យើង នឹងជួយលើកកម្ពស់សង្គមកម្ពុជា និងបំពេញចន្លោះដែលខ្វះខាត”៕ដោយ​៖ស​ តារា​


លោក សន តាន់ (Sean Tan) នាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនណាហ្គាវើលដ៍(កណ្តាល) ឡើងទទួលវិញ្ញាបនបត្រតំណាងឲ្យក្រុមហ៊ុននៅក្នុងពិធីប្រគល់ពានរង្វាន់ប្រចាំតំបន់អាស៊ីដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងតាំងពិព័រណ៍ហុងកុង។

...


ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់ “ក្រុមហ៊ុនឆ្នើមដែលយកចិត្តទុកដាក់ទៅលើសង្គម” និងពានរង្វាន់ “ឧត្តមភាពបរិស្ថាន” សម្រាប់សកម្មភាព និងគំនិតផ្តួចផ្តើមដែលផ្តល់ប្រយោជន៍ដល់សហគមន៍ដែលមានជីវភាពខ្វះខាតក្នុងប្រទេសកម្ពុជា។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print