លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ និង​ ក្រុម​ការងារ​នាំ​យកទេយ្យវត្ថុ​ ទេយ្យទា​ន​ អាវរងា​ គ្រឿងឧបភោគបរិភោគប្រគេនព្រះ​សង្ឃ​គង់នៅវត្ដឧបុលគិរី​ ហៅវត្តទួលសំបួរ

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ នៅព្រឹកថ្ងៃទី១០​ ខែធ្នូ​ ឆ្នាំ២០២១ លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការ​នគរ​បាល​ខេត្ត​កំពង់ចាម​ និងក្រុមគ្រួសារ​ រួមជាមួយថ្នាក់ដឹកនាំ​នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​​ បាននាំ​យកទេយ្យវត្ថុ​ ទេយ្យទាន​ អាវរងា​ និងគ្រឿងឧបភោគបរិភោគ​មួយចំនួន​​ ដែលជាអំណោយរបស់​ដ៍ថ្លៃថ្លារបស់​ លោក​នាយឧត្តមសេនីយ៍​សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ ប្រគេនដល់ព្រះ​សង្ឃ​ដែលគង់នៅវត្ដឧបុលគិរី​ ហៅវត្តទួលសំបួរ​ ស្រុកស្ទឹងត្រង់​ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋ​ក្រីក្រ​ ចាស់ជរា​ មន្ត្រី​សាលាឃុំ​ មេភូមិ​ ស្រ្តីមេម៉ាយ​​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ និងកម្លាំងប្រជាការពារ​ ក្នុងឃុំទួលសំបួរ​ ស្រុកស្ទឹងត្រង់​។
អំណោយ​ទាំងនេះរួមមាន​៖​ ថវិកា​ អាវរងា​ អង្ករ​ មី​ ទឹកក្រូច​ ទឹក​សុទ្ធ​ គ្រឿង​ឧបភោគបរិភោគ​មួយចំនួន​ផ្សេងទៀត​ សរុប​ជា​ថវិកា​អស់ចំនួន​​ ១៣,៩៨៩,​០០០រៀល​ ។
បន្ទាប់ពីប្រគេនទេយ្យទានចប់​ លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ និងក្រុម​ ការងារ​ថ្នាក់​ខេត្ត​ឆ្លៀតពេល​បន្ត​ចុះត្រួតពិនិត្យ​​ លូបង្ហូរទឹក​នៅចំណុចស្ពានឈេីក្បាលក្នុងភូមិស្រែអំពៅ​ ឃុំទួលសំបួរ​ និងជួយឧបត្ថម្ភថវិកាចំនួន៦,០០០,០០០រៀល​ សម្រាប់​ចូលរួម​ក្នុងការសាងសង់នេះ​ផងដែរ​ ៕

...

ដោយ៖ វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print