អំណោយអាវចំនួន១៦០០អាវដែលជាអំណោយលោក​ មាស​ សុភា​ ប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ

ចែករំលែក៖

ខេត្ត​ព្រះវិហារ​ ៖​ នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ​ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានទទួលអំណោយពីលោក ឈឿន មុនី អនុ​ប្រធានថ្នាក់កណ្តាលក្រុមការងារចុះជួយ​មូលដ្ឋានខេត្តព្រះវិហារ ដែលជាអំណោយ​លោក​ មាស សុភា ទេស​រដ្ឋមន្រ្តីប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ និងលោកស្រី​ ។

ពិធីនេះប្រព្រឹត្តទៅក្នុង គេហដ្ឋានអភិ​បាលខេត្ត ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់ កំពង់ប្រណាក ក្រុងព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយករដ្ឋបាល ស្នងការរង ប្រធាន អនុប្រធានមន្ទីរ ជាច្រើនរូប។

ក្នុងឱកាសនោះ លោក ឈឿន មុនី បាននាំយកពាក្យផ្ដាំផ្ញើសាកសួរសុខទុក្ខ​ពីសំណាក់លោក មាស សុភា ជូនដល់ថ្នាក់ដឹកនាំក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ ។​ លោកបានណែនាំក្នុងរដូវរងានេះថា​ សូមបងប្អូនថែរក្សាសុខភាព អនាម័យឲ្យបានខ្ជប់ខ្ជួន ពាក់អាវក្រាសៗ ព្រោះរដូវរងាអាចធ្វើឲ្យមានជំងឺដូចជាជំងឺផ្ដាសសាយ ផ្ដាសសាយធំជាដើម ត្រូវចូលរួមអនុវត្ត ៣កុំ ៣ការពារឲ្យបានទៀតទាត់និងគ្រប់ពេលវេលា។

ឆ្លើយ​តបនឹងអំណោយដ៏សប្បុរសនេះ​
លោក​ ប្រាក់ សុវណ្ណ បានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅដល់លោកអនុប្រធានក្រុមការចុះជួយខេត្ត ពិសេស​ចំពោះ​លោកទេសរដ្ឋមន្ត្រីដែលនាំយកអំណោយ សម្ភារៈដូចជាអាវ១៦០០ ផ្ដល់ជូនរដ្ឋបាលខេត្តនាពេលនេះ។

លោក​ សុវណ្ណ​ បានបន្ថែមទៀតថា​ ទាំង​នេះ សបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ ចូលរួមអំពីក្ដីកង្វល់របស់ប្រមុខ រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ ក៏ដូចជារដ្ឋបាលខេត្ត ។ លោកថា​ អាវទាំងនេះពិតជាមានសារៈ សំខាន់ខ្លាំងណាស់ សម្រាប់សម្រួលដល់រដ្ឋបាលខេត្ត ដើម្បីផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែល​ កំពុងខ្វះខាត គ្មានទីពឹង នៅតាមបណ្ដាក្រុង/ស្រុក ក្នុងខេត្តព្រះវិហារ នារដូវរងានេះ​ ៕

...

ដោយ៖  វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print