នគរបាលបង្ការពន្លត់អគ្គិភ័យ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះហ្វេសបុកផេក Chan Sarith (ចន្ទ​ សាឫទ្ធ) ដែលសរសេរបំពុលបរិយាកាសដល់សង្គមជាតិ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ បុរសម្នាក់ឈ្មោះ​ ចន្ទ សាឫទ្ធ ដែលជាម្ចាស់អាខោនហ្វេសប៊ុក​ Chan Sarith (ចន្ទ​ សាឫទ្ធ) ដែលបានសរសេរថា (និទានរឿងកំប្លែងដែលមានពិតរបស់នាយឡោស៉ី(2002)កាលនៅរស់៖ អគ្គីភ័យបានឆាបឆេះក្នុងតំបន់មួយនៅភ្នំពេញ អ៊ុំ​ស្រី​/ លោកខ្មួយបាញ់ពន្លត់ផ្ទះអ៊ុំផង។

មន្ត្រីពន្លត់អគ្គីភ័យ/ ផ្ទះលោកអ៊ុំបើខាងខ្ញុំបាញ់ពន្លត់គឺត្រូវចាយលុយអស់$1200។
អ៊ុំស្រីតប/ លោកខ្មួយផ្ទះអ៊ុំសង់អស់ត្រឹមតែ$700ដុល្លាចឹងក្រុមការងារលោកខ្មួយបាញ់ពន្លត់ផ្ទះគេចុះមិនបាច់ទេទុកឲ្យផ្ទះអ៊ុំឆេះទៅចុះចាំអ៊ុំរកលុយសង់ឡើយវិញអាចនិងចំណេញជាងថ្លៃសេវាដែលអ៊ុំត្រូវបង់ឲ្យខាងខ្មួយ ចប់រឿងកំប្លែងខ្មោចនាយឡោស៉ីដោយបរិបូណ៍) ដែលជាការប្រមាទមេីលងាយមកលេីកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យរបស់យេីង​ ហេីយត្រូវបានសមត្ថកិច្ចកោះហៅ​ ចូលខ្លួនមកបំភ្លឺ​ និងសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួន​។

ជាមួយគ្នានេះ​ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះហ្វេសបុកផេក Chan Sarith (ចន្ទ​ សាឫទ្ធ) ដែលបានសរសេរបែបនេះ​ ​និងធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលេីកងកម្លាំងសមត្ថកិច្ច​ ដែលបានចុះប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ​ ជាពិសេសមានបំណងអាក្រក់បំពុលបរិយាកាសដល់សង្គមជាតិ។

ប៉ុន្តែ​នៅព្រឹកថ្ងៃទី១១ ខែធ្នូ​ ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ច​ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ បានកោះហៅឈ្មោះ Chan Sarith (ចន្ទ​ សាឫទ្ធ)​ ចូលខ្លួនមកបំភ្លឺ​ ដោយបានទទួលនូវកំហុស និងធ្វើការថតវីដេអូសុំទោសជាសាធារណៈចំពោះប្រជាពលរដ្ឋ​ ជាពិសេស​ សមត្ថកិច្ចជាមន្ត្រីអនុវត្តច្បាប់​ ដើម្បីសុំការលើកលែងទោស​៕ដោយ​៖សហការី​

...

សូមចូលរួមសហការចែកចាយតែព័ត៌មានពិត​ !!!

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print