លោកប្រធានគណៈកម្មាធិការគណបក្សខណ្ឌចំការមន​ បានដឹកនាំកិច្ចប្រជុំស្ដីពីការស្រង់ឈ្មោះមន្ត្រីប្រតិកម្មរហ័ស​ និងការងារត្រួតពិនិត្យស្លាកLogoគណបក្សនៅតាមស្នាក់ការគណបក្សសង្កាត់​ និងតាមទីសាធារណៈ

ចែករំលែក៖

ភ្នំពេញ  : នៅព្រឹកថ្ងៃសៅរ៍​ ៧កេីត​ ខែមិគសិរ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី១១​ ខែធ្នូ​ ឆ្នាំ២០២១

លោក​ ថេង​ សុថុល​ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌចំការមន​ បានដឹកនាំកិច្ចប្រជុំជាមួយលោក-លោកស្រីសមាជិក-សមាជិកាគណៈអចិន្ត្រៃយ៍គណបក្សខណ្ឌ,​ លោក-លោកស្រីសមាជិក-សមាជិកាគណៈកម្មាធិការគណបក្សខណ្ឌ,​ លោកប្រធានគណៈកម្មាធិការគណបក្សសង្កាត់ទាំង០៥​ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សខណ្ឌចំការមន​។

កិច្ចប្រជុំខាងលេី​ មានរបៀបវារៈ​ដូចខាងក្រោម៖

១-ការស្រង់ឈ្មោះមន្ត្រីប្រតិកម្មរហ័សតាមខណ្ឌ-សង្កាត់

២-ការវាយតម្លៃលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ឆ្នាំ២០១៧

៣-ការងារត្រួតពិនិត្យស្លាកLogoគណបក្សនៅតាមស្នាក់ការគណបក្សសង្កាត់​ និងតាមទីសាធារណៈ

៤-ផ្សេងៗ​(ប្រកាស​ លោក​ ប្រាក់​ ឡុង​ ជាអនុប្រធានមន្ទីរគណបក្សខណ្ឌចំការមន)។

សូមជម្រាបថា, លោកប្រធានគណៈកម្មាធិការគណបក្សខណ្ឌចំការមន​ បានដឹកនាំកិច្ចប្រជុំ ស្ទើររៀងរាល់សប្តាហ៍ ដើម្បីការងារមូលដ្ឋាន ពង្រឹងមន្ត្រីបក្ស ជាដើម៕

ដោយ : ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print