កម្លាំង​នគរបាល​​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន សហការ​ជាមួយ​ស្នងការ​នគរបាល​ខេត្តចំនួន៣​ បេី​កប្រតិបត្តិការបង្រ្កាប​ក្រុមហ៊ុន​ប្រមូល​ទិញ​ស្វាយ «​រីច​ហ្វា​ម​អេ​ស៊ា​ឯ​.​ក​»​ ​រឹបអូស​គ្រឿង​​ញៀន​ប្រភេទ (​កេ​តា​មីន​) ជាង​១៤០០​គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំង​សមត្ថកិច្ចនគរបាល​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន នៃក្រសួងមហាផ្ទៃ​ នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២១​នេះ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ,ខេត្តកោះកុង ,ខេត្ត​ព្រះ​សីហ​នុ និង​រាជធានី​ភ្នំពេញ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អមសាលាដំបូងខេត្ត​ ​បាន​បើក​ប្រតិបត្តិការចុះ​បង្ក្រាប​ករណី​កែ​ច្នៃ​គ្រឿង​ញៀន​​ទ្រង់ទ្រាយ​ធំ​ ស្ថិត​នៅ​ក្នុង​រោងចក្រ​ផលិត​ដំណាប់​ស្វាយ​មួយ​កន្លែងយីហោ «​រីចហ្វា​ម​អេ​ស៊ា​ឯ​.​ក​»​ ស្ថិត​ក្នុងភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ និងរឹបអូស​គ្រឿង​​ញៀន​ប្រភេទ (​កេ​តា​មីន​) ជាង​១៤០០​គីឡូក្រាម។ ខណៈ​ឈ្មួញ​ជួញដូរ​គ្រឿង​ញៀន​កំពុង ដឹក​គ្រឿង​ញៀន​ជា​ច្រើន​ឆ្ពោះទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ក៏បា​ន​ប៉ះទង្គិច​គ្នា​នៅ​ផ្លូវជាតិ​លេខ​៤។

ប្រភពដដែលបន្តថា​ ក្នុង​ប្រតិបត្តិការ​ខាងលេីនេះ​ កម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន បាន​ផ្ទុះអាវុធមួយប្រាវ​ក្នុង​ការបាញ់ប្រហារ​គ្នាជាមួយ​ឈ្មួញ​គ្រឿង​​ញៀន​មក​លើ​សមត្ថកិច្ចចម្រុះ​ នៅ​ត្រង់​ចំណុច​លើ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ បណ្តាល​ឱ្យ​​ឧក្រិដ្ឋជន​គ្រឿងញៀន​ម្នាក់ជា​ជនជាតិ​ចិន​ ត្រូវ​គ្រាប់​ស្លា​ប់​នៅ​នឹង​កន្លែង និង​ជនសង្ស័យ​ម្នាក់​ត្រូវ​ឃាត់ខ្លួន រួម​នឹង​រថយន្ត​១​គ្រឿងផងដែរ។

គួរបញ្ជាក់ថា​ ក្នុងប្រតិបត្តិការនោះ​ដែរ​ កម្លាំង​ជំនាញ​សមត្ថកិច្ច​បាន​រឹបអូស​ថ្នាំ​ញៀន​ប្រភេទ (​កេ​តា​មីន​) ជាង​១៤០០​គីឡូក្រាម ដែល​ឧក្រិដ្ឋជន​បាន​ផលិត និង​កែ​ច្នៃ​នៅ​ក្នុង​រោងចក្រ​ផលិត​ដំណាប់​ស្វាយ របស់​ក្រុមហ៊ុន​ចិន​នេះផងដែរ​។ 

ដោយឡែក​ជុំវិញករណីនេះដែរ​ បេី​តាមការបង្ហេីបពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ក្រុមហ៊ុន​ ក៏​បាន​ឱ្យ​ដឹង​​ថា ជារៀង​រាល់​ថ្ងៃ​ពួក​គាត់​ធ្លាប់តែ​ឃើញ​មានរថយន្តបេីកចេញ​-​ចូល​ៗ​ ប៉ុន្តែ​មិនដឹង​ថា តើ​គេ​ចូល​មក​យក​អ្វី​នោះ​ទេ? ព្រោះ​ទីតាំង​នេះ គឺជា​កន្លែង​ប្រមូល​ទិញ​ផ្លែស្វាយ ដើម្បី​ចូល​​ទិញ​ដំណាប់​ស្វាយ លុះ​ឃើញ​សមត្ថកិច្ច​ចុះ​មក​ត្រួតពិនិត្យ និង​ចូល​ឆែកឆេរ ទើប​ដឹង​ថា គឺជា​កន្លែង​ស្តុក​ទុក​នូវ​សារធាតុ​ផ្សំ​ថ្នាំ​គ្រវី​ទៅ​វិញ​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print