ជនសង្ស័យម្នាក់ត្រូវបានកម្លាំងខណ្ឌបឹងកេងកង ធ្វើការឃាត់ខ្លួនក្រោយធ្វើសកម្មភាពលួចម៉ូតូរបស់ ប្រជាពលរដ្ឋតែមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងជំនាញខណ្ឌ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ ២ ធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូរបស់ ប្រជាពលរដ្ឋតែមិនបានសម្រេច បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១និង៤០ នាទី រំលងអាធ្រាត្រថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២១ នៅចំណុចផ្ទះលេខ១៩ ផ្លូវលេខ៣៨៤ ភូមិ៧ សង្កាត់ទួលស្វាយព្រៃ២ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ព្រាប ផានិត ភេទប្រុសអាយុ២២ឆ្នាំ ជនជាតិខ្មែរ .មុខរបរ: លក់បន្លែ ទីលំ នៅ ផ្ទះលេខ១៩ផ្លូវលេខ៣៨៤ ភូមិ៧ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ហុង ធារ៉ា ហៅធារ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅនិងមុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។
វត្ថុតាងចាប់យក:
–ម៉ូតូ០១គ្រឿងម៉ាក HONDA -C125-សេរីឆ្នាំ 2020 ពណ៍ខ្មៅ –ពាក់ស្លាកលេខ តាកែវ -1V-8681 (ជារបស់ជនរងគ្រោះ) និងកាបូបស្ពាយ ចំនួន០១ពណ៌ខ្មៅ ម៉ាកIOM (Un miGRaTion) ក្នុងកាបូបមានខោ – អាវមួយចំនួនជារបស់ជនសង្ស័យ។
បើតាមប្រភពពត៌មានពីសមត្ថកិច្ចបានប្រាប់អោយដឹងថា មុនកើតហេតុ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០១និង៤០នាទី រំលងអាធ្រាត ជនសង្ស័យខាងលើបានដើរចេញពីម្ដុំផ្សារដើមគរតែម្នាក់ឯងពេលដើរមកដល់ចំនុចមុខផ្ទះលេខ ១៩ ផ្លូវលេខ៣៨៤ ភូមិ៧ សង្កាត់ទួលស្វាយព្រៃ២ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ(កន្លែងកើតហេតុ)ជនសង្ស័យខាងលើធ្វើសកម្មលួចម៉ូតូរបស់ជនរងគ្រោះខាងលើអូសបានប្រហែល២ម៉ែតជនរងគ្រោះក៏បានក្រលេកឃើញក៏ស្រែកថាចោរៗស្របពេលសមត្ថកិច្ចយើងល្បាតដល់កន្លែងកើតហេតុក៏បានធ្វើការឃាត់បានជនសង្ស័យរួមនិងវត្ថុតាង នាំយកមកដើម្បីសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ២ តែម្ដង។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង បានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវីធីច្បាប់៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print