កម្មករសំណង់ប្រុសស្រីពីរនាក់បានធ្លាក់ពីលើអគារសំណង់ខុនដូហួង សាន អុីនធើណេសិនណល រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ មានហេតុការណ៍មនុស្សប្រុសស្រីពីរនាក់ជាកម្មករសំណង់បានធ្លាក់ពីលើអគារសំណង់ខុនដូមួយកន្លែងយីហោ ហួង សាន អុីនធើណេសិនណល ស្ថិតនៅតាមផ្លូវ សប៊ិត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ ហាក់បីដូចជាលាក់លៀម ក៏ប៉ុន្តែបើតាមសន្តិសុខយាមនៅមុខការដ្ឋានបានឱ្យដឹងថា គាត់គ្រាន់តែដឹងថា ជនរងគ្រោះប្រុសម្នាក់អាយុជាង៣០ឆ្នាំ ជាមេការសំណង់ និងស្ត្រីម្នាក់អាយុជាង២០ឆ្នាំ ជាកម្មករសំណង់មិនដឹងថាធ្លាក់ពីជាន់ទីប៉ុន្មាននោះទេ គឺគាត់ឃើញជនរងគ្រោះធ្លាក់ដល់ដីទៅហើយ ទើបបង្កឱ្យមានការភ្ញាក់ផ្អើល ហើយភ្លាមៗនោះត្រូវបានរថយន្តរបស់ការដ្ឋានដឹកជនរងគ្រោះទាំង២នាក់យកទៅមន្ទីរពេទ្យ រួចទាញទ្វាររបងបិទជិតហាក់បីដូចជាគ្មានរឿងអ្វីកើតឡើង សូម្បីតែសមត្ថកិច្ចមូលដ្ឋានក៏មិនអាចចូលទៅសួរនាំបានដែរ។
ឧបទ្ទវហេតុកម្មករ២នាក់ធ្លាក់ពីលើអគារកំពុងសាងសង់នោះ ទោះជាខាងក្រុមហ៊ុនដឹកជនរងគ្រោះទៅសង្គ្រោះបាត់គ្មានដំណឹងយ៉ាងណាក្តី ក៏កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌនៅតែទៅសាកសួរ ជុំវិញហេតុការណ៍េនេះផងដែរ៕

...

ដោយ៖   ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print