អាមេរិកប្រកាសថានិងមិនបន្តគោលនយោបាយចងគំនុំជាមួយកូរ៉េខាងជើងឡើយ

ចែករំលែក៖

អ្នកនាំពាកយក្រសួងការបរទេសអាមេរិក លោកស្រី Jalina Porter នៅថ្ងៃទី ១៣ខែធ្នូបានបញ្ជាក់ថា អាមេរិកមិនអនុវត្តគោលនយោបាយចងគំនុំជាមួយកូរ៉េខាងជើងឡើយដោយបន្តពិភាក្សា ជាមួយកូរ៉េខាងជើង ដើម្បីដោះស្រាយវិវាទ។ នៅពេលនេះអាមេរិកកំពុងតែរងចាំមើលការឆ្លើយតបពីទីក្រុងព្យុងយ៉ាង ។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែត លោកស្រី Jalina Porter បានបញ្ជាក់ថា អាមេរិកបានត្រៀមលក្ខណៈសម្រាប់កិច្ចពិភាក្សាជាមួយកូរ៉េខាងជើង ដោយមិនមានលក្ខខណ្ឌណាមួយនោះឡើយ។ លោកស្រីបញ្ជាក់ទៀតថា « យើងបានសន្យាជំរុញសន្តិភាពយូអង្វែងនៅឧបទ្វីបកូរ៉េ តាមរយៈកិច្ចពិភាក្សា ។ ដើម្បីសម្រេចបានគោលដៅ អាមេរិកចាំបាច់ត្រូវតែចូលគៀកកូរ៉េខាងជើង ទើបអាចធានាដលសន្តិសុខដល់សម្ព័ន្ធមិត្តអាមេរិក នៅក្នុងតំបន់»។ ការប្រកាសខាងលើ របស់អាមេរិក ក្រោយពេលដែលប្រធានាធិបតីកូរ៉េខាងត្បូង លោកម៉ូនជេអ៊ីន ប្រកាសថា អាមេរិក ចិន និងកូរ៉េខាងជើង បានព្រមព្រៀងគ្នាទៅលើមូលដ្ឋានដើម្បីចេញសេចក្តីប្រកាសសន្តិភាព បញ្ចប់សង្គ្រាម ។ ប៉ុន្តែមកទល់ពេលនេះមិនទាន់មានកិច្ចពិភាក្សាដោយផ្ទាល់ណាមួយនោះឡើយ ហើយកូរ៉េខាងជើងបានស្នើឲ្យអាមេរិក បោះបង់នយោបាយចងគំនុំជាមួយទីក្រុងព្យុងយ៉ាង។ បច្ចុប្បន្នកូរ៉េទាំងពីរ ស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាម នៅឡើយទេ ដោយសង្គ្រាមនៅឆ្នាំ ១៩៥០ ហើយបញ្ចប់ទៅនៅឆ្នាំ១៩៥៣ តាមរយៈកិច្ចព្រមព្រៀងឈប់បាញ់មិនមែនសន្ធិសញ្ញាសន្តិភាពនោះឡើយ៕ដោយ៖សាធី
រូបថត៖Facebook/TTXVN
ប្រភពរូប៖ Nikkei Asia.


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print