លោក ហេង រតនា អគ្គនាយក ស៊ីម៉ាក់ សូមលំឱនកាយគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ : ក្នុងឱកាសជ័យមង្គលមហាប្រសើរ នៃទិវាចម្រើនជន្មាយុគម្រប់៦៧ឆ្នាំ ឈានចូល៦៨ឆ្នាំ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ តាងនាមថ្នាក់ដឹកនាំ មន្រ្តីទាំងអស់នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) និងរូបខ្ញុំបាទផ្ទាល់ សូមសម្ដែងនូវអំណរសាទរយ៉ាងកក់ក្ដៅ ប្រកបដោយមនោសញ្ចេតនាដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះសកម្ម-ភាពមនុស្សធម៌ដ៏ល្អប្រពៃរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។ ក្នុងនាមជាឥស្សរជនឆ្នើមថ្នាក់ជាតិ ជាស្រ្ដីទី១ និងជាមាតាប្រកបដោយព្រហ្មវិហារធម៌ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានផ្ទាល់ខ្លួន ក្នុងការបំពេញបេសកកម្មដ៏មមាញឹកក្នុងវិស័យមនុស្សធម៌ សង្គមកិច្ច វប្បធម៌ អប់រំ និងសាសនា ជាពិសេសដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋជួបគ្រោះមហន្ដរាយ អ្នកទីទ័លក្រ អ្នកផ្ទុកមេរោគអេដស៍ ព្រមទាំងបណ្ដាស្រ្ដី និងកុមារ ជាពិសេសបានរួមចំណែកលើកស្ទួយស្ថានភាពឋានៈតួនាទីស្ដ្រីក្នុងសង្គម លើកកម្ពស់សីលធម៌សង្គម តម្លៃស្ដ្រី និងគ្រួសារខ្មែរ។

ស្ថិតក្នុងទិវាដ៏ប្រពៃនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យកែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្ដី ជ័យមង្គលគ្រប់ប្រការជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្ដេចតេជោនាយករដ្ឋមន្រ្តី ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាញាណភ្លឺថ្លា និងមានជន្មាយុយឺនយូរ ដើម្បីបន្ដដឹកនាំនាវាកម្ពុជា និងការងារមនុស្សធម៌ ព្រមទាំងប្រជាជនឆ្ពោះទៅរកសុខសន្ដិភាព ការអភិវឌ្ឍន៍សម្បូររុងរឿងជានិរន្ដន៍តទៅ៕

ដោយ : សិលា

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print