សាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យឈ្មោះ កឹម សុខា ចូលរួមសវនាការបន្ត នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨ និង៣០នាទី ពាក់ព័ន្ធបទចោទប្រកាន់ពីបទ «សន្ធិដ្ឋិភាពជាមួយបរទេស» !

ចែករំលែក៖

ភ្នំពេញ : សាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យឈ្មោះ កឹម សុខា អតីតប្រធាន នៃអតីតអតីតគណបក្សសង្គ្រោះជាតិចូលរួមសវនាការបន្ត នៅថ្ងៃទី១៩ ខែមករា  ឆ្នាំ២០២២ វេលាម៉ោង៨ និង៣០នាទី ពាក់ព័ន្ធបទចោទប្រកាន់ពីបទ «សន្ធិដ្ឋិភាពជាមួយបរទេស» ដែលជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទាទោសតាមបញ្ញាត្តិមាត្រា ៤៤៣  នៃក្រមព្រហមទណ្ឌ។ នេះបើតាមការបញ្ជាក់អោយដឹងពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។

យោងតាមដីកាកោះហៅអោយចូលរួមសវនាការ (បន្ត) ដោយតំណាងអយ្យការ លោក ប្លង់ សុផល ឈ្មោះ កឹម សុខា ភេទប្រុស អាយុ ៦៦ឆ្នាំ សញ្ជាតិខ្មែរ ទីកន្លែងកំណើត ភូមិត្រពាំងត្រគៀត ឃុំឧត្តមភរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ ៨៧A ផ្លូវ៣១៣ សង្កាត់បឹកកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានចោទប្រកាន់ពីបទ សន្និដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តនៅចំណុចប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពី អំឡុងឆ្នាំ១៩៩៣ រហូតដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទាទោសតាមបញ្ញត្តិមាត ៤៤៣ នៃក្រមព្រហ្មទណ្ឌ។

បង្គាប់ ឱ្យឈ្មោះ កឹម សុខា ភេទប្រុស ដែលមានអត្តសញ្ញាណដូចខាងលើនេះ ចូលមក សាលាដំបូងរាជធានីភ្នំពេញ សាលសវនាការទី១ នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៨.៣០ នាទីព្រឹក ដើម្បីចូលរួមសវនាការ។

សមាសភាពក្រុមប្រឹក្សាជំនុំជម្រះ

-លោក កូយ សៅ ជាអនុប្រធានក្រុមប្រឹក្សាជំនុំជម្រះ

-សេង លាង ជាចៅក្រមប្រឹក្សា

-លោក ធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមប្រឹក្សា

តំណាងអយ្យការសវនាការ

-លោក ប្លង់ សុផល ជាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ 

ក្រឡាបញ្ជីសវនាការ

-លោក ជ័យ វាសនា ជាក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ

ជនជាប់ចោទត្រូវចូលមកបង្ហាញខ្លួននៅចំពោះមុខតុលាការ តាមដីកាកោះនេះអោយបានទាន់ពេលវេលា ជាកំហិត ៕

ដោយ :  រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print