សូមប្រុងប្រយ័ត្នទាំងអស់គ្នា! ខណៈ​កម្ពុជា រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ បំប្លែងថ្មី អូមីក្រុង (Omicron) ម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ បើយោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា​ នៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា​ នេះជាលើកដំបូងដែលកម្ពុជា រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ បំប្លែងថ្មី​ អូ​មី​ក្រុង​ (Omicron) ចំនួន​ ០១នាក់​ ដែលមានលទ្ធផលវិភាគបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រ។

ជាក់ស្ដែង​នៅក្នុង​សេចក្ដីជូនដំណឹងខាងលេីនេះ​ បានបញ្ជាក់បន្ថែមថា​ ករណីវិជ្ជមានកូវីដ១៩ បំប្លែងថ្មី​ អូមីក្រុងនេះ ត្រូវបានរកឃើញលើស្ត្រីជនជាតិខ្មែរអាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំសំបុក ក្រុងបាវិត ខេត្តស្វាយរៀង ។

បច្ចុប្បន្ននេះ អ្នកជំងឺខាងលើនេះ​ កំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និង ហង់សិន នៅក្នុងរាជធានីភ្នំពេញ។

ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនង
មកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ១ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕

...

ដោយ​៖​ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print