ភ្នំពេញ៖ បើតាមប្រភពព័ត៍មានពីលោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានឱ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ នៅវេលាម៉ោង ៧យប់ថ្ងៃ អង្គារទី ១៤ ខែធ្នូ ឆ្នាំ២០២១ លោក បានដឹកនាំគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងចុះពិនិត្យអាវុធជាតិផ្ទុះ នៅគោលដៅផ្លូវជាតិលេខ២ មុខសាលា ACE សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក ឌី រ័ត្នខេមរុណ បានបន្តថា ក្នុងប្រតិបត្តិការនោះមានកម្លាំងចូលរួមសរុប ៤៥នាក់ ក្នុងនោះអធិការនគរបាលខណ្ឌចំនួន២៧នាក់, កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំនួន ១០នាក់ ,កម្លាំងកងរាជអាវុធហត្ថខណ្ឌចំនួន ០៨នាក់។
ជាលទ្ធផលក្នុងការត្រួតពិនិត្យដូចជា៖
– បានត្រួតពិនិត្យរថយន្តតូចធំឆ្លងកាត់ចំនួន ៧៦ គ្រឿង ។
– ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ៤៧ គ្រឿង ។
– រថយន្តឆ្លងកាត់ចំនួន ២៩ គ្រឿង ។
– ម៉ូតូគ្មានផ្លាកលេខត្រូវអប់រំ គ្មាន ។
– អាវុធជាតិផ្ទុះឆ្លងកាត់ គ្មាន។
– សារធាតុញៀនឆ្លងកាត់ គ្មាន។
គួរបញ្ជាក់ដែរថា ក្នុងការត្រួតពិនិត្យអាវុធជាតិផ្ទុះ បានបញ្ចប់នៅម៉ោង ២១:០០នាថ្ងៃខែឆ្នាំដដែល៕
ដោយ៖ស តារា