សង្ស័យមានជំងឺបាក់ទឹកចិត្ត ទាញកាំភ្លើងខ្លីរបស់ឪពុកបាញ់សម្លាប់ខ្លួនឯងបានសម្រេច

ចែករំលែក៖

ខេត្តសៀមរាប÷ពិតជាចិត្តស្លុយណាស់ដែលក្មេងប្រុសជំទង់វ័យ១៣ឆ្នាំម្នាក់ បាន​បាញ់​សម្លាប់ខ្លួនឯង ក្នុង​បន្ទប់ទឹក ដោយ​មិនដឹង​ពី​មូលហេតុ​ ។

ហេតុការណ៍​នេះ បានកើត​ឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២១ នៅត្រង់ចំណុច​ផ្ទះ ក្នុង​បន្ទប់ទឹក ស្ថិតក្នុង​ក្រុមទី​១២ ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង-ខេត្តសៀមរាប​។​
តាមព័ត៌មានពីមន្រ្តីនគរបាល៉ុស្តិ៍ស្លក្រាមបានឱ្យដឹងថា ក្មេងជំទង់ដែលធ្វើអត្តឃាតនេះឈ្មោះ វឿន ស៊ី​ត​នី​ណា​ថា​ន់ ភេទ​ប្រុស អាយុ ១៣ ឆ្នាំ មុខរបរ​សិស្ស រស់នៅកន្លែងកើតហេតុខាងលើ។ក្មេងប្រុសជំទង់រូបនេះ បានបាញ់សម្លាប់​ខ្លួនឯង ដោយ​ប្រើកាំភ្លើង ម៉ាក SIG SAUR លេខ​តួ 27 11U-S ចំនួន​មួយ គ្រាប់ ចំក្បាល​ដែលកាំភ្លើងខ្លីនេះជាកម្មសិទ្ធិរបស់​ឈ្មោះ អ៊ុយ ច​យ អាយុ ៤៨ ឆ្នាំ មុខរបរ មន្រ្តីកងរាជអាវុធហត្ថខេត្តសៀមរាប ត្រូវជាឪពុក។​

​ តាម​ការឆ្លើយបំភ្លឺ​រប​ស់​ឪពុក ម្តាយជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា កូនប្រុសរបស់គាត់ម្នាក់នេះ ជាម​នុស្សមាន​ជំងឺ​បាក់​ទឹកចិត្ត​ តែមិនបានបញ្ជាក់ពីការបាក់ទឹកចិត្តដោយសាររឿងអីនោះទេ។ ឆ្លៀតឱកាសឪពុកទុកកាំភ្លើងនៅក្នុងបន្ទប់ដេក ស្រាប់តែកូនប្រុសរបស់គាត់ចូលទៅលួចយកមកបន្ទប់ទឹកហើយបាញ់សម្លាប់ខ្លួនឯងតែម្តង។
យ៉ាងណានៅក្រោយកើតហេតុការណ៍នេះកើតឡើងគេ​ឃើញ​លោក ព្រះរាជអាជ្ញាអម​សាលាដំបូង ចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យលើសាកសពជាមួយមន្រ្តីជំនាញ តែមិនទាន់សន្និដ្ឋានបែបណាទេខណ:រឹបអូសយកកាំភ្លើងខ្លីនិងនាំឪពុករបស់សពទៅធ្វើការសាកសួររកមូលហេតុនៅឡើយ៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print