មន្ទីរពេទ្យគន្ធបុប្ផាសង្គ្រោះក្មេងអាយុ៦ឆ្នាំមានជំងឺសរសៃឈាមក្រហមដុះបែកពីរបានជោគជ័យ

ចែករំលែក៖

ភ្នំពេញ÷មន្ទីរពេទ្យ​គន្ធបុប្ផា​សង្គ្រោះ​ក្មេង​ប្រុសអាយុ៦ខែដែលមានជំងឺសរសៃឈាមក្រហមធំដុះបែកជាពីរខុសប្រក្រតី ដែលរុំពទ្ធ័និងសង្កត់យ៉ាងខ្លាំងទៅលើបំពង់ខ្យល់និងបំពង់អារហារបានដោយជោគជ័យ។

ក្មេងប្រុសអាយុ៦ខែមកពីខេត្តបាត់ដំបងរងគ្រោះដោយវិបត្តផ្លូវដង្ហើមយ៉ាងធ្ងន់ធ្ងរបង្ករទ្បើងដោយសរសៃឈាមក្រហមធំដុះបែកជាពីរខុសប្រក្រតី ដែលរុំពទ្ធ័និងសង្កត់យ៉ាងខ្លាំងទៅលើបំពង់ខ្យល់និងបំពង់អារហារ (Double aortic arch causing severe tracheoesophageal compression).

ក្រោមកិច្ចសហការពីក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់គ្រូពេទ្យឯកទេសរូបភាពសាស្ត្រនិងគ្រុមគ្រូពេទ្យឯកទេសវះកាត់បេះដូងសរសៃឈាម យើងបានជួយសង្រោះជិវិតកុមារនេះដោយជោគជ័យ និងទាន់ពេលវេលា។ សូមបញ្ចាក់ថានេះជាករណីកំរមួយ វាមានការពិបាកក្នុងការសង្គ្រោះ និងធ្វើរោគវិនិច្ឆ័យណាស់។ ប្រសិនបើយើងគ្មានម៉ាស៊ីនជំនួយផ្លូវដង្ហើម និងម៉ាស៊ីនថតឆ្លុះសរសៃឈាមបេះដូងយ៉ាងទំនើបនោះទេ កុមារនេះប្រហែលជាគ្មានឱកាសរស់រៀនមានជិវិតនោះទ្បើយ។

សូមអរគុណនិងកោតសរសើរចំពោះការខិតខំបំពេញភារកិច្ចជារៀងរាល់ថ្ងៃដើម្បីសង្គ្រោះកុមារកម្ពុជាពីសំណាក់ក្រុមគ្រូពេទ្យជំនាញរបស់យើងនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print