រយៈពេល២៤ម៉ោងកន្លងមកពិភពលោកមានករណីឆ្លងកូវីដ-១៩ កើនឡើងដល់៦០៧.០០០នាក់

ចែករំលែក៖

អឺរ៉ុបគឺជាតំបន់ដែលមានករណីឆ្លងកូវីដ-១៩ច្រើនជាងគេបង្អស់នៅលើពិភពលោកក្នុងរយៈពេល២៤ម៉ោងកន្លងមក ស្មើនឹង៥៩%នៃករណីឆ្លងនៅលើពិភពលោក។

តាមគេហទំព័រ Worldometer បានផ្សាយថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៥ខែធ្នូ នៅទូទាំងពិភពលោក មានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ២៧១.៧០៧.៤៧០នាក់ និងស្លាប់៥.៣៣៦.៣៩១នាក់ ហើយជាមួយគ្នានេះក៏មានអ្នកជាសះស្បើយពីជំងឺ ជាង ២៤៤លាននាក់ដែរ ។
ក្នុងរយៈពេល២៤ម៉ោងកន្លងមក ពិភពលោកបានរកឃើញករណីឆ្លងកូវិដ-១៩ សរុប៦០៧.១៥៩នាក់ ក្នុងនោះអាមេរិកមានអ្នកឆ្លងច្រើនបំផុតមានជាង១០៨ពាន់នាក់។ បន្ទាប់មកប្រទេសបារាំង៦៣ពាន់នាក់ អង់គ្លេសជាង៥៩ពាន់នាក់ និងអាល្លឺម៉ង់ជាង៤០ពាន់នាក់។
នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មានមនុស្សសរុប ១០៨,៥៦៦នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ១,៥៩៨នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឱ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៥១,១៣៦,៤៤២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨២១,៣៣៥នាក់ និងជាសះស្បើយឡើងសរុបជាង ៤០.២៤លាននាក់។ សម្រាប់ចំនួនប្រជាជនសរុបដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
កាលពីមុនរដ្ឋបាលចំណីអាហារ និងឱសថ (FDA) របស់សហរដ្ឋអាមេរិកបានផ្តល់ការអនុញ្ញាតសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19
ដូសទី៣ ឬដូសជំរុញជូនដល់ក្មេងជំទង់ដែលមានអាយុ១៦ឆ្នាំ និង ១៧ឆ្នាំហើយ ដោយប្រើប្រាស់វ៉ាក់សាំង Pfizer-BioNTech ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង លើសមត្ថភាពរបស់វីរុសបំប្លែងថ្មី អូមីក្រុង (Omicron) ក្នុងការបំផ្លាញប្រសិទ្ធភាពរួចរាល់ហើយនោះ។
គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤៨៥លានដូស ក្នុងនោះប្រជាជន ២៣៩.២៧លាននាក់ (៧២.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់១ដូស, ២០០.៧លាននាក់ (៦០.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៥៤.៣៥លាននាក់ (១៦.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕ ដោយសាធី

...


រូបថត៖AFP/TTXVN.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print