នៅថ្ងៃទី ១៥ខែធ្នូ ប្រទេសអូស្ត្រាលី បានសម្រេចបើកទ្វារព្រំដែនជាមួយពលករអន្តរជាតិដែលមានជំនាញច្បាស់លាស់ហើយបានចាក់វ៉ាក់សាំងរួចរាលើចូលក្នុងទឹកដីអូស្ត្រាលី ក្រោយរយៈពេលជិតពីរឆ្នាំបានហានប្រាម។
នេះគឺជាការខិតខំរបស់រដ្ឋាភិបាលអូស្ត្រាដើម្បីដំណើរការសេដ្ឋកិច្ច ដែលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែកូវីដ១៩ ។ ទន្ទឹមនឹងនោះក៏មានដំណើរការសកម្មភាពធ្វើដំណើរអន្តរជាតិជាថ្មីឡើងវិញ។
គម្រោងបើកព្រំដែនឡើងវិញរបស់អូស្ត្រាលី បានពន្យាពេល ២សប្តាហ៍កន្លងមក ក្រោយពេលប្រទេសនេះបានរកឃើញ ករណីឆ្លងកូវីដ ១៩ អូមីក្រុង ។ រដ្ឋាភិបាលអូស្ត្រាលីរងចាំវាយតម្លៃពីកម្រិតគ្រោះថ្នាក់នៃវីរុសបំប្លែងថ្មីអូមីក្រុង ទើបសម្រេចបើកទ្វារប្រទេសជាថ្មី។
នៅថ្ងៃទី១៥ខែធ្នូ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានបញ្ជាក់ថា «យើងនឹងរស់នៅជាមួយវីរុស កូវីដ ១៩ ។ យើងមិនអនុញ្ញាតិឲ្យវាអូសយើងថយក្រោយនោះឡើយ»។ លោក Scott Morrisonបានបន្តទៀតថា បច្ចុប្បន្នអូស្ត្រាលី ជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានចាក់វ៉ាក់សាំងបង្កាកូវីដ១៩ បានច្រើនបំផុត ដោយមានពលរដ្ឋជិត ៩០%មានវ័យចាប់ពី១៦ឆ្នាំឡើងទៅបានចាក់វ៉ាក់សាំងរួចរាល់គ្រប់ពីរដូស។ ជាមួយគ្នានេះដែរ អូស្ត្រាលីក៏បានចាប់ផ្តើមចាក់វ៉ាក់សាំងដូសទីបី ឬដូសជំរុញដើម្បីទប់ស្កាត់ការឆ្លងយ៉ាងមានប្រសិទ្ធភាព។
អូស្ត្រាលីបានបិទព្រំដែនជាមួយបណ្តាប្រទេសចាប់ពីថ្ងៃខែមីនាឆ្នាំ២០២០ដើម្បីទបស់្កាត់ការឆ្លងរាលដាលកូវីដ១៩។ ការសម្រេចបើកព្រំដែននៅពេលនេះគឺដើម្បីជួយទប់ស្កាត់កង្វះពលករ ដែលអាចរារាំងដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច ។ ជាមួយគ្នានេះក៏បានអនុញ្ញាតឲ្យនិស្សិតបរទេសវិលត្រឡប់មកអូស្ត្រាលីបន្តការសិក្សាវិញ ៕ដោយ៖សាធី
រូបថត៖AFP/TTXVN.