ក្រុមជួយសង្គ្រោះម៉ាឡេស៊ីបានប្រកាសថា កំពុងតែស្វែងរកអ្នកដំណើរ ២៥នាក់ បានបាត់ខ្លួនក្រោយហេតុការណ៍គ្រោះថ្នាក់ក្រឡាប់លិចទូកដឹកជនភៀសខ្លួន ស្ថិតនៅតំបន់សមុទ្រ ក្នុងរដ្ឋ Johor ។ ជាមួយគ្នានេះដែរ ក្រុមជួយសង្គ្រោះក៏បានរកឃើញសាកសពអ្នកដំណើរ១១នាក់ផងដែរ។ សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រុមជួយសង្គ្រោះបានប្រកាសថា បានសង្គ្រោះអ្នកដំណើរ១៤នាក់ ក្នុងចំណោម៥០នាក់នៅលើទូក។ ហេតុការគ្រោះថ្នាក់កើតឡើងនៅវេលាម៉ោង ៤និង៣០នាទីព្រឹកថ្ងសទី ១៦ខែធ្នូ ហើយមូលហេតុដោយសារតែអាកាសធាតុអាក្រក់។ អនុប្រធានទទួលបន្ទុកសកម្មភាពចរាចរណ៍នៅដែនសមុទ្រក្នុងរដ្ឋ Johor គឺលោក Simon Templer Lo Ak Tusa បានបញ្ជាក់ថា កបាលខាងលើធ្វើដំណើរពីប្រទេសឥណ្ឌូនេស៊ី ហើយបានក្រឡាប់លិចដោយសារតែខ្យល់ខ្លាំងរលក់សមុទ្រធំៗ អ្នកដំណើរទាំងអស់ជាជនជាតិឥណ្ឌូនេស៊ី។ តាមការប្រកាសរបស់អង្គការ Migrant CARE តែងតែការពារ ក្រុមពលករមានទីតាំងនៅទីក្រុងចាការតា បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ មានកម្មករប្រមាណ ពី ១សែននាក់ដល់២សែននាក់ ធ្វើដំណើរពីប្រទេសឥណ្ឌូនេស៊ី ទៅកាន់ ម៉ាឡេស៊ីទាំងខុសច្បាប់ដើម្បីរកការងារធ្វើ៕ដោយ៖សាធី
រូបថត៖Reuters.