ហ្វីលីពីនបានប្រកាសអាសន្នកម្រិតទីបីក្នុងចំណោម កម្រិតអាសន្នទាំង៥ ហើយជម្លៀសពលរដ្ឋរាប់ពាន់នាក់ស្ថិតនៅតំបន់ភាគខាងត្បូង ប្រទេសនេះទៅកាន់ទីតាំងមានសុវត្ថិភាព ក្នុងពេលព្យុះ Rai ជិតវាយប្រហារចូលដីគោកក្នុងប្រទេសនេះ។ នាយករដ្ឋាប្រកាសអាសន្នពីខ្យល់ព្យុះ (JTWC) បានព្យាករណ៍ថា ព្យុះ Rai ឬហៅថា Odette វាយប្រហារប្រទេសហ្វីលីពីន ដោយមានល្បឿនខ្យល់ដល់ទៅ២៦០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ។ នៅថ្ងៃទី ១៦ខែធ្នូ នេះព្យុះកំណាចខាងលើនឹងចូលដល់ដីគោកហើយ។ ក្រសួងព្យាករណ៍អាកាសធាតុហ្វីលីពីន បានព្យាករណ៍ថា នៅព្រឹកថ្ងៃទី ១៦ខែធ្នូ ដល់១៧ខែធ្នូ ព្យុះ Rai នឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង អាចបង្កឲ្យមានគ្រោះទឹកជំនន់បាក់ដី…។ ក្រសួងព្យាករណ៍អាកាសធាតុ បានប្រកាសអាសន្នកម្រិតទី៣ ក្នុងចំណោម៥កម្រិត ក្នុងពេលព្យុះ Rai វាយប្រហារចូលដីគោក កោះ Visayas និងភាគខាងជើង កោះ Mindanao។ ក្នុងពេលចូលដល់ដីគោល ក្រសួងព្យាករណ៍អាកាសធាតុនឹង បង្កើនការប្រកាសអាសន្នឡើងកម្រិតទី៤ ឬកម្រិតទី៥ ដោយសារតែល្បឿនខ្យល់ខ្លាំង មិនទាន់ចុះខ្យោយ។ ហ្វីលីពីនជាប្រទេសប្រឈមនឹងការវាយប្រហារដោយព្យុះយ៉ាងតិច ២០ លើកក្នុងមួយឆ្នាំៗ បង្កការខាតបង់យ៉ាងធំធេងទាំងទ្រព្យសម្បត្តិនិងអាយុជីវិតមនុស្ស។ កាលពីឆ្នាំ២០២០ ប្រទេសនេះរងការវាយប្រហារដោយព្យុះ Goniដែលជាព្យុះទ្រង់ទ្រាយធំបំផុតនៅលើពិភពលោក សម្លាប់មនុស្សរាប់សិបនាក់៕ដោយ៖សាធី