មន្ត្រីយោធាវៀតណាមចាប់ជនជាតិខ្មែរម្នាក់ដោយចោទមានថ្នាំញៀនជាប់ខ្លួនលួចចូលប្រទេសរបស់គេ

ចែករំលែក៖

ខេត្ត​មណ្ឌលគិរី៖ បុរសជនជាតិខ្មែរម្នាក់ត្រូវបានកម្លាំងយោធារបស់ប្រទេសវៀតណាមចាប់ខ្លួនពេលឆ្លងព្រំដែនរវាងប្រទេសទាំងពីរដោយសង្ស័យថាមានលាក់គ្រឿងញៀននៅជាប់ខ្លួនផងនោះ។
ការចាប់ខ្លួនជនជាតិខ្មែរវ័យជាង៣០ឆ្នាំរូបនេះ បេី​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ខេត្ត​មណ្ឌលគិរី​ដែល​ទទួលបាន​នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ថា៖ មន្រ្តី​យោធា​ព្រំដែន​វៀតណាម​បានឃាត់ខ្លួន​បុរសម្នាក់​ ជាជនជាតិខ្មែរ មានវ័យ​ជាង៣០ឆ្នាំ រួម​ជាមួយ​នឹង​គ្រឿងញៀនជិតមួយ​គីឡូក្រាម។​

​សូមបញ្ជាក់ថា សមត្ថកិច្ច​ព្រំដែន​កម្ពុជា បានឱ្យដឹងថា ជនសង្ស័យរូបនោះត្រូវ​យោធា​វៀតណាមប្រចាំការនៅប៉ុស្តិ៍​លេខ៧៨៩ ចាប់បានកាលពី​វេលា​ម៉ោង២ និង៤៥ នាទីរសៀល​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២១ពេល​ឆ្លងដែន​ពី​កម្ពុជាចូលទៅ​វៀតណាម តាម​ច្រករបៀងងាំ​បា​វេ ដោយ​ផ្ទុក​គ្រឿងញៀនចំនួន១០កញ្ចប់​ធំក្នុង​ថង់​ពណ៌​ខ្មៅ ស្មើនឹង៩,៨៨ក្រាម​។
សមត្ថកិច្ចបន្តថា ជនសង្ស័យបាន​ត្រូវគេ​បញ្ជាក់ថា ឈ្មោះ ពេ​ជ្យ ផាន់​ណា អាយុ​៣៧​ឆ្នាំ ជា​ជនជាតិខ្មែរ រស់នៅ​ភូមិ​ឡាប៉ាខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន​យោធា​ប៉ុស្តិ៍​លេខ៧៨៩ របស់វៀតណាមប​ញ្ជួ​ន​ទៅ​ខេត្ត​ប៊ិ​ញ​ហ្វឿ​ក ប្រទេស​វៀតណាម ដើម្បី​បន្ត​ការសាកសួរ​។
ចំពោះករណីខាងលើនេះគេនៅមិនទាន់ដឹងច្បាស់ថាតើវាសនារបស់បុរសរូបនេះទៅជាយ៉ាងណានោះទេ ហើយគេសង្ឃឹមថាសមត្ថកិច្ចកម្ពុជានឹងទំនាក់ទំនងជាមួយខាងវៀតណាមដើម្បីបានព័ត៌មានពិតជុំវិញករណីមួយនេះ៕

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print