ភ្នំពេញៈ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ មានអារម្មណ៍គិតដល់ការនឿយហត់ចំពោះមន្ត្រីរបស់ខ្លួនដែលបានបំពេញការងារមិនគិតថ្ងៃឈប់សម្រាក បុណ្យទានដើម្បីបំរើការងារជូនប្រជាពលរដ្ឋ ។ លោកអភិបាលខណ្ឌបាននិយាយយ៉ាងដូច្នេះថាៈ ជិតដល់ថ្ងៃចូលឆ្នាំ មនុស្សគ្រប់គ្នា ឈប់សំរាក ទៅលេងស្រុក ជួបជុំគ្រួសារ ទៅវត្តធ្វើបុណ្យ ជប់លៀង ផឹកសីុ…។ ចំណែកអជ្ញាធរ កងកំលាំងវិញ ការងារដដែល សន្តិសុខ សណ្ដាប់ធ្នាប់ ចរាចរ…។ លោកបានបន្តថាៈ ករណីខ្លះ
បងប្អូនរត់ឡានឈ្នួល មិនយោគយល់សោះ ចតចាប់ម៉ូយតាមគល់ស្ពាន តាមដងផ្លូវ ចាប់ឃាត់យកមកអប់រំ រកតែពេលជ្រកម្លប់មិនបាន ។ ចំណែកមហាជនវិញពេលស្ទះផ្លូវ រអ៊ូ តែមិនដែលនឹកឃើញទឹកមួយដបដល់អ្នកឈរហាលក្ដៅសោះ។
តើគ្រួសារ អជ្ញាធរ កងកំលាំងទាំងនោះ មានអារម្មណ៍បែបណា?
លោក គួច ចំរើន ថែមទាំងមានវត្តមានជួយចរាចរណ៍ ជាមួយមន្ត្រីរបស់ខ្លួនផ្តល់ជាកម្លាំងចិត្តផងដែរ៕
ដោយ សុខ ខេមរា