ប្រទេសដំបូងគេក្នុងតំបន់អាស៊ានប្រកាសផ្អាកសកម្មភាពស្វាគមន៍ឆ្នាំថ្មី

ចែករំលែក៖

 ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង រដ្ឋាភិបាលម៉ាឡេសុីបានហាមប្រាមរាល់សកម្មភាពប្រមូលផ្តុំគ្នាអបអរសាទរឆ្នាំថ្មី ២០២២។ នៅថ្ងៃទី១៦ខែធ្នូ រដ្ឋាភិបាលម៉ាឡេស៊ី បានប្រកាសពីវិធានការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ក្នុងឱកាសឆ្លងឆ្នាំ។ ក្នុងនោះមានការហាមជួបជុំគ្នាច្រើន ។ ជាមួយគ្នានេះដែរក៏បានស្នើឱ្យចាក់វ៉ាក់សាំងដល់ក្រុមមនុស្សដែលមានហានិភ័យខ្ពស់។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ីលោក Khairy Jamaluddin បានប្រកាសឱ្យដឹងថា រាល់សកម្មភាពប្រមូលផ្តុំគ្នា ជប់លៀងទទួលឆ្នាំថ្មី គឺត្រូវហាមឃាត់។ ចំណែកពិធីជប់លៀងលក្ខណៈគ្រួសារគឺត្រូវតែធ្វើតេស្តខ្លួនឯង។ មនុស្សចាស់មានអាយុចាប់ពី៦០ឆ្នាំឡើងទៅនិងមនុស្សពេញវ័យដែលចាក់វ៉ាក់សាំងដូសទីពីររួចរាល់នូវវ៉ាក់សាំង ស៊ីណូវ៉ាក់ គឺត្រូវនាំគ្នាទៅចាក់ដូសជំរុញនៅខែធ្នូឆ្នាំ២០២២។ ការរឹតត្បិតខាងលើកើតឡើងក្រោយពេលដែលវីរុសបំប្លែងថ្មីអូមីក្រុង បានរកឃើញពីរនាក់ហើយក្នុងប្រទេសនេះ៕ ដោយសាធី
រូបថត៖Reuters.


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print