គណៈប្រតិភូតំណាងរាស្ត្របារាំងធ្វើទស្សនកិច្ចកោះតៃវ៉ាន់ អាចបង្កឱ្យមានភាពតានតឹងជាមួយទីក្រុងប៉េកាំង

ចែករំលែក៖

តំណាងរាស្ត្រមួយក្រុមរបស់បារាំង បានចាប់ផ្តើមបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃទៅកាន់កោះតៃវ៉ាន់ ចាប់ពីថ្ងៃទី១៥ខែធ្នូ ។ សកម្មភាពខាងលើត្រូវបានគេចាត់ទុកថាជាសញ្ញាថ្មីមួយបង្ហាញឱ្យឃើញថា បណ្តាប្រទេសលោកខាងលិចបានគាំទ្រទីក្រុងតៃបុិ មិនខ្វល់ពីការព្រមានរបស់ទីក្រុងប៉េកាំងប្រទេសចិនឡើយ។ នេះជាលើកទីពីរហើយនៅក្នុងឆ្នាំនេះដែលក្រុមតំណាងរាស្ត្របារាំង បំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ក្រោយពេលមានតំណាងរាស្ត្រជាច្រើននៅក្នុងតំបន់អឺរ៉ុប អាមេរិក បំពេញទស្សនកិច្ចជាច្រើនលើកទៅកាន់កោះតៃវ៉ាន់។ ក្រុមតំណាងរាស្ត្របារាំងមាន៦រូប ដឹកនាំដោយលោក Francois de Rugy នឹងជួបពិភាក្សាជាមួយលោកស្រី Tsai Ing-wen និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបនៅកោះតៃវ៉ាន់មុនពេលចាកចេញពីកោះនេះនាចុងសប្តាហ៍។ កាលពីខែតុលាកន្លងមកចិនបានថ្កោលទោសយ៉ាងខ្លាំងដល់ក្រុមតំណាងរាស្ត្របារាំងដឹកនាំដោយលោក Alain Richard ទៅកាន់កោះតៃវ៉ាន់ ដោយចិនចាត់ទុកថា ក្រុមតំណាងរាស្ត្រទាំងនោះនឹងធ្វើឲ្យទំនាក់ទំនងរវាងទីក្រុងប៉ារីស នឹងប៉េកាំងចុះខ្យោយ។ កាលពីថ្ងៃទី១៥ខែធ្នូ ក្រសួងការបរទេសចិន ក៏បានថ្កោលទោសដល់ក្រុមតំណាងរាស្ត្របារាំងដែលមក បំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់លើកនេះ ។ ក្រសួងការបរទេសចិនបានបញ្ជាក់ថា ភាគីពាក់ព័ន្ធត្រូវតែផ្អាកជាបន្ទាន់រាល់សកម្មភាពខុសឆ្គងដល់កម្លាំងដែលចង់ឯករាជ្យកោះតៃវ៉ាន់។ចិនបានចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីចិនមិនអាចកាត់ផ្តាច់បាន ហើយតែងតែព្រមានថានឹងប្រើកម្លាំងក្នុងការទប់ស្កាត់ការប្រកាសឯករាជ្យរបស់កោះតៃវ៉ាន់៕ ដោយសាធី

...

រូបថត៖tienphong.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print