គិតត្រឹមបំណាច់ខែវិច្ឆិកាឆ្នាំ២០២១ សហគមន៍អឺរ៉ុបចាប់បានអ្នកឆ្លងដែនខុសច្បាប់ ចូលក្នុងតំបន់នេះមានដល់ទៅ១៨៤ពាន់នាក់ ។ នៅថ្ងៃទី១៥ខែធ្នូ ស្ថាប័នការពារព្រំដែនអឺរ៉ុប Frontex បានប្រកាសថាក្នុងខែវិច្ឆិកា កន្លងមក ចាប់បានករណីឆ្លងដែនខុសច្បាប់២២៤៥០នាក់ ភាគច្រើនធ្វើដំណើរតាមទូក ចូលមកអឺរ៉ុប។ នេះជាតួលេខនៃការឆ្លងដែនខុសច្បាប់ខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៥មក។ គិតត្រឹមខែមករាដល់ខែវិច្ឆិកាឆ្នាំ២០២១ មានជនអន្តោប្រវេសខុសច្បាប់ឆ្លងដែនចូលអឺរ៉ុប ត្រូវបានកម្លាំងការពារព្រំដែនចាប់ខ្លួនមានរហូតដល់ទៅជាង ១៨៤ពាន់នាក់។ ផ្លូវដែលក្រុមជនភៀសខ្លួនចូលមកតំបន់អឺរ៉ុបមាន ច្រកផ្លូវភាគខាងលិច Balkan គឺមានអ្នកឆ្លងដែនខុសច្បាប់ជិត៨ពាន់នាក់។ នៅច្រកផ្លូវ អាហ្វ្រិកខាងលិច មានអ្នកឆ្លងដែនខុសច្បាប់ ជាង ២ម៉ឺននាក់ និងជាង ១សែននាក់ទៀតមកតាមដែនសមុទ្រមេឌីទែរ៉ាណែចូលមកកាន់អឺរ៉ុប៕ដោយ៖សាធី
រូបថត៖AFP/VNA.